Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ ដុតកម្ទេចចោលនៅហ្នឹងកន្លែង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ភ្នំឱរ៉ាល់ ៖ យោងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មកដល់ម៉ោង ០១និង៥៥នាទី អនុសេនីយ៍ឯក ក្រឹង វ៉ុន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានរាយការណ៍តាមទូរស័ព្ទ មកបញ្ជាក់ថា រថយន្តកែច្នៃ (រ៉េវ) ទាំង ២គ្រឿង ត្រូវបានដុតកម្ទេចចោលនៅនឹងទីតាំង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

សូមបញ្ជាក់ថា ស្នាក់ការល្បាតររៀង នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសហការដោយក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ វេលាម៉ោង ១១និង០៥ នាទី បានប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង ត្រូវបានបើកចូលជ្រៅទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដូចមានក្នុងផែនទីបង្ហាញទីតាំងជូនភ្ជាប់។

រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ នឹងកម្ទេចចោលនៅហ្នឹងកន្លែង តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×