ភ្នំពេញ ៖ បើតាមទស្សនកិច្ចសិក្សាទៅលើ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងក្របខ័ណ្ឌសេវាសាធារណៈនៅប្រទេសសិង្ហបុរី លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបង្ហាញចំណាប់អារម្មណ៍ថា នោះជាគំរូដ៏ល្អសម្រាប់បរិបទសម័យបច្ចេកវិទ្យាជឿនលឿន សម្រាប់ប្រើប្រាស់ក្នុងសង្គមឌីជីថលនៃការរស់នៅតាមរបៀបគន្លងថ្មី , ដែលកម្ពុជាគួរតែសិក្សាស្វែងយល់ និងពិចារណាក្នុងការអនុវត្តការងារឱ្យកាន់តែសមស្របជាងមុន។

ទស្សនកិច្ចសិក្សានេះទៀតសោត ស្ដីអំពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់» ធ្វើឡើងតាមប្រព័ន្ធវីដេអូនអនឡាញ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២១ លោក យក់ ប៊ុនណា បានថ្លែងថា ពិតជាមានសារប្រយោជន៍ណាស់សម្រាប់ការគិតគូររៀបចំផែនការ ការរៀបចំចក្ខុវិស័យ បេសកកម្ម និងការងារនៅក្នុងស្ថាប័ន-អង្គភាពនីមួយៗ ដូចជា ការរៀបចំទីក្រុងឆ្លាតវៃ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធព័ត៌មានវិទ្យាជាដើម៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN






