ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាម ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ , លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអង្គប្រជុំថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបនេះ គឺគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦.៣៤%ហើយ ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៧ខែ គិតចាប់ពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅពេលបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះហើយ ប្រជាពលរដ្ឋនៅខេត្តសៀមរាប នឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះយ៉ាងពិតប្រាកដ ខណ:ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN


