ភ្នំពេញ ៖ ថ្ងៃរីករាយរបស់កម្មករ-និយោជិត ដែលត្រូវបានព្យួរការងារកន្លងនាពេលមក បានមកដល់ទៀតហើយ គឺក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសអំពីការបើកប្រាក់ឧបត្ថម្ភ លើកទី៦៣ ជូនដល់ កម្មករ-និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ សរុបចំនួន ៣១៨០នាក់ នៃរោងចក្រ-សហគ្រាសទាំង ៣២ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

របៀបនៃការបើកប្រាក់ឧបត្ថម្ភ គឺធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ហើយ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ រីឯប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងាររបស់បងប្អូនកម្មករ-និយោជិត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

