ភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង ឈិន ច័ន្ទសុធារី បានឡើងារជាជំទារ បន្ទាប់ពីនាង បានភ្ជាប់និស្ស័យស្នេហ៍ ជាមួយបុរសដែលជាឧកញ៉ាសម្បូរទ្រព្យមួយរូប។
ឈិន ច័ន្ទសុធារី ទើបបានបង្ហើបរឿងរ៉ាវផ្ទាល់ខ្លួន នាងប្រាប់មិត្តភក្តិជិតស្និទ្ធក្នុងសិល្បៈ ខណៈពេលមុខជំនួញរួមគ្នា រវាងនឹងគូស្នេហ៍ដែលជាឧកញ៉ា បានសម្រេចចេញជារូបរាងនាពេលនេះ។
បើតាមការឲ្យដឹងពីលោក អុឹម ជីវ៉ា ដែលបានចូលរួមពិធីសម្ពោធ បុកគ្រឹះបើកលក់ផ្ទះល្វែង របស់អ្នកនាង ឈិន ច័ន្ទសុធារី បានឲ្យដឹងថា ស្ងាត់ៗអតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជាលោកជំទាវ និងក្លាយជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត ! ។

លោកថា ថ្ងៃនេះខ្ញុំបាទមកចូលរួមពិធីបុកគ្រឹះគម្រោងផ្ទះល្វែង កែវ ពិសិទ្ធ ផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង ដែលជារបស់ពិធីការិនី គឺ លោកជំទាវ ឈិន ច័ន្ទធារី និងលោកឧកញ៉ា កែវ ពិសិទ្ធ ដែលគម្រោងបើកលក់ដំបូងនេះ គឺមានចំនួនជិត៤០០ល្វែង ។
លោកបញ្ជាក់ថា កន្លងមកតារារូបនេះ គឺមានអាជីវកម្មជាច្រើនក្នុងដៃ ហើយមិនសូវជាចង់ប្រាប់អ្នកណាឲ្យដឹងទេ ដោយសារពេលបញ្ចេញ ទៅកុំឲ្យគេថាយើងអួត ណាមួយទៀតចង់នៅស្ងប់ស្ងាត់ ។

អតីតពិធីការិនីរូបនេះ បាននិយាយថា ចំពោះការបើកលក់គម្រោងដំបូងនេះ គឺផ្ទះ១ល្វែងគឺចុះតម្លៃ 2000$ ក្នុង១ល្វែង ក្រៅពីលក់ផ្ទះល្វែងតារារូបនេះ ក៏មានដីឡូត៍រាប់សិបកន្លែង ដែលម្នាក់ៗ ជាមិត្តភក្តិបានលាន់មាត់ កោតសរសើហើយមិនដាច់ ចំពោះការខិតខំប្រឹងប្រែង តស៊ូទម្រាំបានមកដល់ថ្ងៃនេះ ។
សូមបញ្ជាក់ផងដែរថា ការបើកសម្ពោធបើកលក់គម្រោងផ្ទះល្វែង ព្រឹកមិញនេះ គឺ លោកជំទាវ ឈិនច័ន្ទធារី មិនបានអញ្ជើញភ្ញៀវចូលរួមច្រើនឡើយ គ្រាន់តែអងញ្ជើញបងប្អូន មិត្តជិតដិតតិចតួចចូលរួមតែប៉ុណ្ណោះ ហើយចំណែកអ្នកសិល្បៈវិញ ក៏មានវត្តមានតិចតួចដែរ ដោយយើងគោរពតាមការនែនាំ ៣ការពារ ៣កុំ ។
តារាសម្តែងនាង ឈិន ច័ន្ទសុធារី បានសម្រេចលេងលះ ជាមួយតារាសម្តែងលោក សុវណ្ណ មករា បន្ទាប់ពីអ្នកទាំងពីរទទួលបានចំណងដៃកូនភ្លោះ។
ក្រោយជួបស្នេហ៍ មិនសមប្រកបនោះមក ឈិន សុធារី ក៏បានជំពប់លើស្នេហ៍ថ្មី ដែលជាបុរសងារជាឧកញ៉ា សម្បូរទ្រព្យនាពេលនេះ៕
រក្សាសិទ្ធិដោយ៖សំណាង SV








