Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លែងឲ្យមានហើយ ! ពេលនេះ សមត្ថកិច្ចហាមក្រុមម៉ូតូបំពាក់សារ៉ែន ជិះបើកផ្លូវឲ្យឡានពេទ្យ បញ្ឈប់សកម្មភាពបន្ទាន់ ព្រោះបានធ្វើឲ្យ….

ភ្នំពេញ ៖ ជាការពិតណាស់ ករណីក្រុមម៉ូតូជិះនាំផ្លូវរថយន្តសង្គ្រោះបន្ទាន់ ដែលពុំធ្លាប់ឃើញមានពីមុនមក គឺយើងតែងតែសង្កេតឃើញពួកគេបានចេញសកម្មភាពជិះម៉ូតូបើកផ្លូវជារៀងរាល់ថ្ងៃ។ តែទោះយ៉ាងណា សកម្មភាពបែបនេះរបស់ពួកគេ គឺពុំធ្វើឲ្យបងប្អូនអ្នកដំណើរភាគច្រើនពេញចិត្តនោះទេ ព្រោះថាហាក់គ្មានសណ្ឋាប់ធ្នាប់ ដែលធ្វើឲ្យពួកគាត់ភ្ញាក់ស្រឡាំងកាំងម្តងៗ និងថែមទាំងអាចបង្កគ្រោះថ្នាក់ចៃដន្យណាមួយក៏ថាបាន ដែលកន្លងមក ក៏ធ្លាប់មានម្នាក់ ត្រូវជួបគ្រោះថ្នាក់ដួលខ្លួនឯង រហូតបាត់បង់ជីវិតផងដែរ។

តែយ៉ាងណាមិញ ក្រោយមានប្រជាពលរដ្ឋដែលមិនពេញចិត្ត បានរាយការណ៍ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដកហូតសម្ភារៈមួយចំនួន និងណែនាំក្រុមអ្នកបើកម៉ូតូបំពាក់សារ៉ែន ដែលតែងជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ ឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីរក្សាសណ្ឋាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការហាមឃាត់ ក្រុមម៉ូតូជិះបើកផ្លូវរថយន្តសង្គ្រោះបន្ទាន់នេះ គឺដោយសារមានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលមានការមិនពេញចិត្ត បានរាយការណ៍ មកស្នងការនគរបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះ ក៏បានអះអាងថា កន្លងៗមក និងរហូតមកទល់ពេលនេះ ក្រុមអ្នកជិះម៉ូតូបំពាក់សារ៉ែន បើកផ្លូវឲ្យឡានពេទ្យនេះបង្កឲ្យបាត់បង់សណ្ឋាប់ធ្នាប់ទីក្រុង បានធ្វើសកម្មភាព ដោយគ្មានការអនុញ្ញាត ឬ គ្មានការស្នើសុំច្បាប់ពីខាងណាឡើយ។ តែយ៉ាងណា លោកថា ករណីនេះ ប្រសិនបើមានការអនុញ្ញាតត្រឹមត្រូវ ក្រោមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងខាងស្នងការដ្ឋាននគរបាល ទើបមិនមែនជាបញ្ហាចោទនោះទេ។ ហើយប្រសិនបើពួកគេនៅតែបន្តសកម្មភាពទៀត សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×