ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភាគហ៊ុនចំនួនពីរបានធ្លាក់ចុះ ខណៈពីរទៀតបានកើនឡើង ដោយហមានការប្រែប្រួល ថ្លៃបន្តិចបន្តួចប៉ុណ្ណោះ។ ភាគហ៊ុនដែលនៅសល់បានរក្សាថ្លៃថេរដដែល។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងភ្នំពេញ បានឡើងថ្លៃ ២០រៀល និង ៨០រៀល រៀងគ្នា ដល់ ៧,១២០រៀល និង ១៥,២៨០រៀល ក្នុងមួយហ៊ុន។ ចំណែកភាគហ៊ុនហ្រ្កេនធ្វីន និង អេស៊ីលីដា បានធ្លាក់ចុះ ៦០រៀល និង ៨០រៀល មកបិទត្រឹមថ្លៃ ៤,១៤០រៀល និង ១២,៩០០រៀល។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផេសថិក បានស្ថិតនៅថេរ។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាក្នុងថ្ងៃនេះ បានធ្លាក់ចុះ ០,៤១ភាគរយ មកត្រឹម ៥៤៥,២៤ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុប ១,១៥ប៊ីលានរៀល។
សេចក្តីប្រកាសដែលស្តីពី ការពន្យារពេលនូវការរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកទី៧ របស់ហ្រ្កេនធ្វីន អាចធ្វើឲ្យវិនិយោគិនមានភាពស្រពិចស្រិលអំពីអនាគត ក្នុងការធ្វើជាម្ចាស់ភាគហ៊ុននេះ
កំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាយើង។ តម្រូវការភាគហ៊ុនរបស់អេស់លីដា មានចំនួននតិចជាងចំនួនហ៊ុនដែល កំពុងត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ ដែលជាហេតុធ្វើឲ្យភាគហ៊ុននេះងាយធ្លាក់ចុះ៕
រក្សាសិទ្ធិដោយ៖CEN

