Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកដំបូង នៅខេត្តព្រះសីហនុ មានផ្លូវក្រោមដី ២ខ្សែ និងស្ថាបនារួចរាល់ស្ទើរតែ១០០%

spot_img

ព្រះសីហនុ ៖ ផ្លូវក្រោមដីចំនួន ២ ខ្សែនេះ បានចេញជារូបរាង និងស្ថាបនារួចរាល់ស្ទើរតែ ១០០%ហើយ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងអនុវត្តស្ថាបនាដោយកងវិស្វកម្មតេជោហ៊ុន សែនសៀមរាប។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា ផ្លូវក្រោមដីទាំង ២ ខ្សែនេះ គឺបម្រើ ដល់ការឆ្លងកាត់របស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សឆ្លងកាត់ និងសម្រាប់បងប្អូនកម្មករកម្មការិនី ធ្វើដំណើរឆ្លងកាត់នៅពេលចេញសម្រាកពីការងារមានភាពងាយស្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ និងករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ។

លោក បូរី វង្សសានិត្យ បញ្ជាក់ថា ផ្លូវក្រោមដី ទាំង២នេះ គឺខ្សែនេះទី ១ នៅមុខសាលាបឋមសិក្សា វិទ្យាល័យហ៊ុនសែនឃ្លាំងលើ និងងទីតាំងទី២ នៅទល់មុខរោងចក្រញូស្តា ស្ថិតនៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ដែលមានបណ្ដោយ ៥៤ ម៉ែត្រ ទទឹង ៧ ម៉ែត្រ។

គួរបញ្ជាក់ថា បើតាមប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ដោយបច្ចុប្បន្ន ប្រជាពលរដ្ឋ ធ្វើដំណើរមានការលំបាក មិនមានទីតាំងឆ្លងកាត់ទទឹងផ្លូវច្រើន ដូចនេះ ក្រសួងសាធារណការបានសិក្សាអំពីសុវត្ថិភាពរបស់បងប្អូនពលរដ្ឋ ពេលធ្វើដំណើរនៅទីនេះ ក្នុងគោលបំណង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ ក្រសួងស្នើសុំឲ្យបងប្អូនចូលរួម អនុវត្តជាទម្លាប់ ទាំងអស់គ្នា ជាបណ្ដើរៗដើម្បី ធ្វើយ៉ាងណារក្សាបានសុវត្ថិភាព ក្នុងការធ្វើដំណើរ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×