Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងស្ថានភាពជំងឺកូវីដ-១៩ ៥ខែឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ថៃ ថយចុះជាង ៥ ភាគរយ

ភ្នំពេញ ៖ ក្នុងស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ថៃ នៅបន្តដោះដូទំនិញជាធម្មតា ដោយជាក់ស្តែង មានទំហំទឹកប្រាក់សរុបជាង ៣ ៣០០លាន ដុល្លារ ថយចុះជាង ៥ % បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២០ ដែលមានទំហំទឹកប្រាក់ជាង ៣ ៥០០ លានដុល្លារ។ នេះបើតាមរបាយការណ៍ពាណិជ្ជកម្មស្ថានទូតថៃប្រចាំនៅកម្ពុជា។

របាយការណ៍បង្ហាញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៣ ៣០០លានដុល្លារ ក្នុង រយៈពេល៥ខែ ឆ្នាំនេះ គឺក្នុងនោះ ការនាំចូលមានទំហំទឹកប្រាក់ជាង ២ ៩០០ ដុល្លារ បានកើនឡើងជិត៣ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ប្រមាណជាង៤៥៩លានដុល្លារ ថយចុះជាង៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។ បើទោះបីមានការធ្លាក់ចុះក៏ពិតមែន តែផលិត ផលនាំចេញមួយចំនួនបានរក្សាស្ថេរភាពល្អ។

គួរបញ្ជាក់ថា ទំនិញភាគច្រើនដែលបានធ្វើការដោះដូរវាងប្រទេសទាំងពីរ គឺមានទំនិញ ដូចជា៖ បន្លែផ្លែឈើលោហៈធាតុ គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំអគ្គិសនី សាច់សត្វ ស្បែកជើង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ រួមនិងផលិតផ្សេងៗមួយចំនួនទៀត៕
រក្សាសិទ្ធិដោយ៖CEN

×