ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ អតីតាតារាសម្តែងស្រី បេនីយ៉ាំង ដែលបានលាឈប់ពីសិល្បៈជាច្រើនមកហើយ ដោយងាកមកចាប់អាជីពជាអ្នករកស៊ីមុខជំនួញធំៗជាច្រើនក្នុងដៃ នាពេលសព្វថ្ងៃនេះ។ អតីតារាសម្តែងដែលចូលចិត្តសម្ញែងភាពសិុចស៊ីរូបនេះ ក៏ត្រូវបានចាត់ទុកថាជាតារាម្នាក់នៅស្រុកខ្មែរ ដែលបានឆ្លងកាត់មុខកាំបិតវះកាត់កែសម្ផស្សរាប់ភ្លេច ដែលធ្វើឲ្យរូបសម្ផស្សរបស់នាង នៅពេលនេះកាន់តែស្រស់ស្អាតខ្លាំងតែម្តង។

ដោយឡែក ក្រឡេកមើលពីជីវិតឯកជនវិញរបស់នាងវិញ បេននី យ៉ាំង ពុំត្រឹមមានសេចក្តីសុខយ៉ាងពេញទំហឹង ជាមួយនឹងការរស់នៅផ្ទះវីឡាដ៏ធំដូចវិមាន រថយន្តទំនើប ប្រើប្រាស់របស់សុទ្ធតែថ្លៃៗប៉ុណ្ណោះទេ តែពេលនេះ នាងក៏កំពុងសាងជីវិតគូជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែមទៀតផង តែនាងក៏តែងរម្លឹកថា សេចក្តីសុខនេះ ថ្ងៃក្រោយយ៉ាងណាមើលមិនឃើញទេ តែអ្វីសំខាន់គឺពេលនេះត្រូវតែនិយាយថា ថើប១ថ្ងៃក្រោម២០០ដង និងស្រឡាញ់ក្រោម២០០ដង។
ជាក់ស្តែង ក្នុងនោះ បេនីយ៉ាំង បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះ «មួយថ្ងៃថើបក្រោម200ដង មួយថ្ងៃនិយាយថាស្រឡាញ់ក្រោម200ដង ពេលវេលាមើលមិនឃើញ ថ្ងៃក្រោយយ៉ាងណាមិនដឹង ដឹងត្រឹមពេលនេះបេះដូងថ្លើមប្រម៉ាត់រុំចូលគ្នាបានហើយ My special»។

តែយ៉ាងណាមិញ ក្រោយឃើញ បេនីយ៉ាំង ហាក់អួតពីសេចក្តីសុខខ្លាំងបែបនេះ ក៏ស្រាប់តែស្រ្តីម្នាក់ហាក់ទើសពេក បានចូលទៅខមិនដាក់ឲ្យបែបនេះថា៖ «បានយូរ ឬអត់?»។
មិនចាំស្អែក នៅពេលឃើញស្រ្តីម្នាក់នោះ ចូលមកខមិនបែបនេះ ស្រាប់ បេនីយ៉ាំង ដាក់ទៅវិញកប់ៗថា៖ «ការខមិនទៅលើរូបមិនមែននឹកឃើញចេះតែខមិនទេណាមីង ខមិនខ្លះអាចធ្វើឲ្យគេស្គាល់មីងដល់ឆ្អឹង បើប្រុសៗឃើញទៀតមួយជីវិតមីងបែបគ្មានអ្នកយកតែម្តង កុំថាឡើងស្គាល់ក្តីសុខការថ្នាក់ថ្នមដូចខ្ញុំ មានខមិនជាច្រើនតែប្លែកអីតែខមិននេះមួយ ជួយឆ្លើយតិចមកបងប្អូន មីងឯងបើជួបខ្ញុំសួរខ្ញុំនៅក្រៅបែបនឹងទើបខ្ញុំស្រួលឆ្លើយ ឆ្លើយម៉ាឆ្ងាញ់ដៃ មីងសំណាងល្អ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


















