Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកford បើកទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ប៉ើង

ភ្នំពេញ​ ÷ បុរសម្នាក់ត្រូវបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូត្រូវរថយន្តម៉ាកfordមួយគ្រឿង បើកទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ រងរបួសធ្ងន់ ចំណែកឯរថយន្តបង្ក បានដាច់ផ្លាកលេខនៅជាប់មូតូ រួចបន្តបើករត់ទៅមុខគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០៥ ចំណុចមុខផ្សារដេប៉ូ
ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតគាត់បានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1-IT 7863 ធ្វើដំណើរតាមបណ្តោយផ្លូវ២០៥ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខផ្សារដេប៉ូស្រាប់តែគេឃើញមានរថយន្តម៉ាកford មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2-BC 0788 ធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូប៉ើងទៅមុខជាច្រើនម៉ែត្រ រងរបួសធ្ងន់ ចំណែកឯម៉ូតូជនរងគ្រោះ រងការខូចខាតស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏ធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា បន្ទាប់មកនិងធ្វើការស្រាវជ្រាវ រករថយន្តបង្កដោយនៅក្នុងនោះ បានដាច់ផ្លាកលេខរថយន្តនៅជាប់នឹងម៉ូតូជនរងគ្រោះ៕ រក្សាសិទ្ធិដោយ៖ សាមេត

×