Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាក្លាហានណាស់ ! អ្នកគ្រូពេទ្យម្នាក់ ព្រោះមិនសុខចិត្តរឿងចូលក្របខ័ណ្ឌ ដាច់ចិត្តខមិនចូលផេកសម្តេច ហើយសម្តេចក៏បាន…

ភ្នំពេញ ៖ អ្នកគ្រូពេទ្យម្នាក់ ព្រោះតែពុំសប្បាយចិត្តរឿងចូលក្របខ័ណ្ឌហាក់មិនមានភាពប្រក្រតី ក៏បានសម្រេចចិត្តសុំការជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីគាត់បានខិតខំប្រឹងប្រែង ជួយដល់ប្រជាពលរដ្ឋ និងក៏ដូចប្រទេសជាតិ ក្នុងនាមត្រឹមជាមន្រ្តីកិច្ចសន្យា និងជួល ធ្វើការនៅមន្ទីរពេទ្យបង្អែក អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងក៏បានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងសកម្ម ប៉ុន្តែ នៅពេលក្រសួង បានចេញបញ្ជីឈ្មោះបំពេញសាលាកប័ត្រអ្នកត្រូវបានបញ្ចូលក្របខ័ណ្ឌ បែរជាគ្មានឈ្មោះគាត់ តែទៅជាមានឈ្មោះអ្នកទើបបម្រើការងារក្នុងរយៈពេលខ្លីទៅវិញ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sun Vannak បានចូលទៅខមិនរៀបរាប់រឿងរ៉ាវនេះ ជម្រាបប្រាប់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងថា៖ «នាងខ្ញុំ/ខ្ញុំបាទ សូមគោរពជំរាបសួរ សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ទីណាមានសម្តេច ទីនោះគឺមានសន្តិភាព ! សូមមេត្តាស្នើសុំ សម្តេច ជួយអន្តរាគមន៍ ចំពោះនាងខ្ញុំនឹងខ្ញុំបាទផង ដោយហេតុថា នាងខ្ញុំនិងខ្ញុំបាទបានបំពេញការងារជាមន្ត្រីកិច្ចសន្យា និងមន្ត្រីជួលផ្នែកគិលានុបដ្ឋាកនិងឆ្មប ដែលមកដល់ពេលបច្ចុប្បន្ននេះ ម្នាក់ៗបម្រើការអស់រយៈ ពេលមិនក្រោម ៥ ឆ្នាំឡើយនៅមន្ទីរពេទ្យបង្អែកបាធាយ និងនៅមណ្ឌលសុខភាពស្ថិតនៅក្រោមឱវាទរបស់ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិបាធាយ ខេត្តកំពង់ចាម។

ដោយបានទទួលព័ត៌មានពីក្រសួងសុខាភិបាល និងគោលនយោបាយរបស់សម្តេចពុក ស្តីពីការជ្រើសរើសបុគ្គលិកសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធនិងជំងឺកូវីដ១៩ ហេតុនេះហើយនាងខ្ញុំនិងខ្ញុំបាទ ក៏បានស្ម័គ្រចិត្តចូលរួមប្រយុទ្ធនឹងជំងឺនេះ នៅស្រុកបាធាយ និងនៅខេត្តកំពង់ចាម ជាដើម ហើយក៏បានបំពេញឯកសារដាក់ទៅខាងមន្ទីរសុខាភិបាលខេត្តកំពង់ចាម ប៉ុន្តែ នៅពេលក្រសួងបានចេញបញ្ជីឈ្មោះបំពេញសាលាកប័ត្រ អ្នកត្រូវបានបញ្ចូលក្របខ័ណ្ឌ បែរជាគ្មានឈ្មោះនាងខ្ញុំនិងខ្ញុំបាទទៅវិញ តែបែរជាមានឈ្មោះអ្នកដែលទើបនឹងចូលបម្រើការការងារក្នុងរយៈពេលខ្លីទៅ វិញ។

នេះមិនដឹងថាមកពីបញ្ហាបច្ចេសទេសអ្វីឱ្យប្រាកដទេ ដោយហេតុពួកនាងខ្ញុំ/ខ្ញុំបាទ ខិតខំបំពេញការងារគ្រប់កាលៈទេសៈ និងភារកិច្ចដែលប្រធានអង្គភាព ក៏ដូចជាការិយាល័យសុខាភិបាលស្រុក បានចាត់តាំង ហើយកន្លងមកពួកនាងខ្ញុំ/ខ្ញុំបាទទាំងអស់គ្នា ក៏ធ្លាប់ធ្វើជាលិខិតសុំការអន្តរាគមន៍ ទៅរដ្ឋបាលខេត្តនិងនៅមន្ទីរមុខងារសាធារណៈចំនួន២ លើកមកហើយដែរ ប៉ុន្តែមិនមានដំណោះស្រាយសមស្របណាមួយ ឱ្យនាងខ្ញុំ/ខ្ញុំបាទទាំងអស់គ្នាឡើយ។ ហេតុដូចនេះ នាងខ្ញុំនិងខ្ញុំបាទ សូមមេត្តាគោរពស្នើសុំសមេ្តច ជួយអន្តរាគមន៍បញ្ចូលឈ្មោះនាងខ្ញុំ /ខ្ញុំបាទផង ដើម្បីឱ្យនាងខ្ញុំ/ខ្ញុំបាទមានលទ្ធភាពបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជួយដល់ប្រជាជនយើងផង។

នាងខ្ញុំ និងខ្ញុំបាទសូមគោរពជួនពរសម្តេច ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលៈមាំមួន ដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឈលើគ្រប់វិស័យ។ សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីនាងខ្ញុំ/ខ្ញុំបាទ»។

ក្រោយពីបានឃើញសំណើរលើកនេះ សម្តេចតេជោ ក៏បានចូលទៅ Reply ដោយសម្ដេចបានចូលឆ្លើយតបយ៉ាងដូច្នេះថា៖ «ខ្ញុំបានបញ្ជូនរឿងនេះ ទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×