Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីស្អាតដែលចូលចិត្តឡើងភ្នំ ផ្សងព្រេងថតរូប បានបាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារជួបរឿងអកុសលមួយនេះ….

អ្នកលេងបណ្តាញសង្គម Instagram ដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងទីក្រុងហុងកុង បានបាត់បង់ជីវិត បន្ទាប់ពីនាងបានបាត់បង់ជំហរ ហើយបានធ្លាក់ចុះពីកំពូលភ្នំ ខណៈពេលនាងកំពុងព្យាយាមថតរូប នៅក្នុងឧទ្យាន Ha Lai នៅទីក្រុង Tuen Mun កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យហ្វេនៗរបស់នាង សម្តែងនូវការសោកស្តាយជាខ្លាំង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា ស្រីស្អាតឈ្មោះ Sophia Cheung អាយុ ៣២ ឆ្នាំ បានចាប់ផ្តើមឡើងភ្នំជាមួយមិត្តភក្តិ ៣ នាក់របស់នាង នៅម៉ោង១១ ព្រឹក ហើយនៅពេលនោះ នាងចង់ទៅថតរូបនៅក្បែរ Tsing Dai Stream ប៉ុន្តែ ជាអកុសល ទំនងជាបាត់បង់ជំហរ នាងក៏បានធ្លាក់ចូលក្នុងអាងទឹកជម្រៅ ៥ ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងបាត់បង់ជីវិតតែម្តង។

ក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ ហើយសាកសពរបស់នាង ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ Pamela Youde Nethersole នៅឆៃវ៉ាន -ជាកន្លែងដែលនាងត្រូវបានគេប្រកាសថាស្លាប់។

Sophia Cheung ត្រូវបានគេស្គាល់ តាមរយៈនាងតែងតែបង្ហាញរូបថតទេសភាពរបស់នាង និងដំណើរផ្សងព្រេងជាច្រើនកន្លែង ដែលនាងអាចធ្វើទៅបានជាមួយសកម្មភាពដ៏មិនធម្មតាស្ទើរតែមិនគួរឱ្យជឿ។

នាងគឺជាអ្នកចូលចិត្តឡើងភ្នំ និងតែងតែនធ្វើដំណើរទៅកាន់ទីកន្លែងតំបន់ភ្នំដូចជា Sunset Peak, Tai To Yan និង Pineapple នៅហុងកុង។

នាងបានផុសរូបភាពចុងក្រោយនៅលើបណ្តាញសង្គម Instagram នៅថ្ងៃទី៩ ខែកក្កដា មុនពេលនាងបានជួបរឿងដ៏អកុសលមួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×