Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស អតីតនាយកគ្រប់គ្រងក្រុមហ៊ុនចិនម្នាក់ ដាក់គុក ២ឆ្នាំ៦ខែ ជាប់ពាក់ព័ន្ធនឹងកាតស៊ីដាច់ប្រាក់៧៦ ដុល្លារអាមេរិក រឿងរត់ការឲ្យចិនចូលសញ្ជាតិខ្មែរ !!

ភ្នំពេញ ៖ លោក លិ សុខា ជាចៅក្រមជំនុំជម្រះ នៃសាលដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រទី ១៦ ខែកក្កដា ២០២១នេះ ប្រកាសសាលក្រមផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដោយសម្រេចដាក់ទណ្ឌកម្ម កំណត់ ០២ឆ្នាំ ០៦ខែ ជាប់ពាក់ព័ន្ធនឹងឆបោកប្រាក់ ចំនួន ៧៦ ដុល្លារអាមេរិក ពីអ្នកវិនិយោគទុនចិនម្នាក់ ក្នុងការរត់ការឲ្យមិត្តភក្កិ ជាជនជាតិ០៣ចិន បានចូលសញ្ជាតិខ្មែរ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩។

លោកចៅក្រម លិ សុខា បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការ ប្រកាសសាលក្រម កាលពីថ្ងៃសុក្រនេះ ថា ជនជាប់ចោទរូបនេះ មានឈ្មោះ ស៊ិន ដាវុឌ ភេទប្រុស អាយុ៤៤ឆ្នាំ ជាអតីត នាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល និងមានទីលំនៅផ្ទះលេខB១០ ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនជាប់ចោទឈ្មោះ ស៊ិន ដាវុឌ ត្រូវបានជាប់ចោទ និងកែប្រែបទចោទ ពីបទ «រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀត» តាមមាត្រា ៣៩៣ មកជាបទ «ឆបោក» តាមមាត្រា ៣៧៧ និង៣៧៨ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ និងត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ និង ០៦ ខែ, បង្គាប់ឲ្យធ្វើការសងថ្លៃខូចខាត ចំនួន ២៧ ម៉ឺនដុល្លារអាមេរិក និងថ្លៃជម្ងឺចិត្តចំនួន ២០០ លានរៀល ទៅជនរងគ្រោះ និង ជាភាគីដើមចោទ នៅក្នុងសំណុំរឿងក្តីនេះ។

ជនជាប់ចោទឈ្មោះ ស៊ិន ដាវុឌ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដោយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង តាមបណ្តឹងរបស់ជាភាគីដើមចោទឈ្មោះ Chan Kam Fung Jones ភេទប្រុស ជនជាតិចិន មានសញ្ជាតិខ្មែរ និងដែលជាប្រធានក្រុមហ៊ុ ហ្គោលវែល។

ចំពោះសម្រេចសេចក្តីរបស់តុលាការខាងលើនេះ ជនជាប់ចោទឈ្មោះ ស៊ិន ដាវុឌ និងភាគីដើមបណ្តឹង មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕
រក្សាសិទ្ធិ ដោយះ ចន្ទាភា

×