Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាងល្អចេះនាំគ្នាយកបំពង់ បាញ់ពន្លត់រលត់ទាន់ពេល កុំអីឆេះឡានជាច្រើន ខ្ទេចក្នុងយានដ្ឋានជួសជុលរថយន្ត

ភ្នំពេញ ÷ រថយន្តមួយគ្រឿង បានឆ្លងចរន្តខ្សែភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ខណៈជាងបណ្តាញប្រព័ន្ធភ្លើងរថយន្ត កំពុងតែតប្រព័ន្ធភ្លើង។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែង នៅផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានជាងមួយក្រុមកំពុងតែ ជួសជុលរថយន្តបួនប្រាំគ្រឿង ដែលភ្ញៀវយកមកជួសជុលនិងបាញ់ថ្នាំតោន ខណ:នោះដែរ ក៏មានជាងផ្នែកតបណ្តាញប្រព័ន្ធភ្លើងរថយន្ត បានតបណ្តាញចរន្តប្រព័ន្ធភ្លើង ស្រាប់តែផ្ទុះឆ្លងបណ្តាលឲ្យឆេះផ្អើលរត់ចែកជើងគ្នាព្រាត រួចក៏នាំគ្នាយកបំពង់បាញ់ពន្លត់អគ្គិភ័យ បាញ់អស់ជាច្រើនបំពង់ ទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ហើយក្នុងហេតុការណ៍នេះដែរ ក៏មានបុរសម្នាក់រងរបួសរលាកភ្លើងដៃនិងជើងតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖សួង សាម

×