Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះចាក់សោរទ្វារចេញ ទៅក្រៅបាត់ឆ្លងចរន្តអគ្គិសនី ឆេះហុយផ្អើល

ភ្នំពេញ ÷ អគ្គិភ័យហុយផ្សែងចេញផ្ទះល្វែងមួយកន្លែង ដែលម្ចាស់ផ្ទះចាក់សោរ ហើយចេញទៅក្រៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែៗគ្នា និងសមត្ថកិច្ចខណ្ឌមានជ័យ ចុះទៅជួយអន្តរាគមន៍។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និ១៥នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតចំនុចផ្លូវបេតុងជាប់មាត់ប្រឡាយទឹកស្អុយ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ បានចាក់សោរទ្វាររួច ចេញទៅធ្វើការបាត់អស់ ទើបបណ្តាលឲ្យមានការឆ្លងចរន្តអគ្គិសនី នៅខាងក្នុងផ្ទះហុយផ្សែងចេញ មកខាងក្រៅបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅក្បែៗនោះ បាននាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ និងទុយោទឹករួចវាយទម្លុះជញ្ជាំង បាញ់ទឹកចូលទៅខាងក្នុង ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាល ដល់ផ្ទះអ្នកជិតខាង។ ក្នុងហេតុការណ៍អគ្គិភ័យនេះ ពុំមានបណ្តាលឲ្យមាននណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភាររបស់ម្ចាស់ផ្ទះមួយចំនួនតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖សួង សាម

×