ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយគាត់ផង ! លោក ទិត្យ វិច្ឆិកា កំពុងត្រូវការឈាមជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតបងប្រុសខ្លួន លោកមិនសុំអ្វីក្រៅពី…

ភ្នំពេញ ៖ ជឿថាប្រិយមិត្តមួយចំនួនធំ បានស្គាល់ហើយ តារាចាស់វស្សាម្នាក់ គឺលោក ទិត្យ វិច្ឆិកា ម្ចាស់បទ «សូរិយា អស្តង្គត» ដែលទទួលបានភាពល្បីល្បាញខ្លាំង នៅក្នុងវិស័យសិល្ប កាលពីអំឡុងឆ្នាំ២០០០ ជាង ដែលកាលនោះ គឺរាល់បទចម្រៀងរបស់លោក គឺទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនយ៉ាងច្រើន។

តែទោះយ៉ាងណា អតីតគ្រូកុម្ម៉ង់ដូរូបនេះ ខណៈកំពុងល្បីសុខៗ ក៏ស្រាប់តែបាត់មុខពីសិល្បៈ និងលេចឮថាលោកពុំត្រូវបានខាងផលិតកម្មណា ហៅច្រៀងទៀតទេ ហើយក្រោយៗមក លោកក៏បានសម្រេចចិត្ត ទៅដើរផ្សងព្រេង រស់នៅជាមួយបងប្អូនអ្នកក្រីក្រ នៅតាមតំបន់ដាច់ស្រយាល នៃទឹកដីខេត្តព្រះវិហារ។ ហើយនៅពេលនោះ លោកក៏បានចេញស្វែងរកជំនួយ ពីបងប្អូនសប្បុរសជននៅក្រៅប្រទេស ដើម្បីយកលុយមកជួយជីកអណ្តូងទឹក និងស្រះទឹក និងព្រមទាំងទិញគ្រឿងរបស់របរហូបចុកផ្សេងៗជាច្រើនទៀត ទៅដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត និងទុក្ខលំបាកខ្លាំង រស់នៅតំបន់ដាច់ៗស្រយាលខ្វះប្រភពទឹក ដែលឃើញថាលោកបានជួយកិច្ចការងារសង្គមមួយនេះយ៉ាងច្រើនគួរសមផងដែរ។

ដោយឡែក ថ្មីៗនេះ លោក ទិត្យ វិច្ឆិកា ស្រាប់តែបានជួបទុក្ខ ព្រោះតែបងប្រុសរបស់លោក បានឈឺធ្ងន់ ដោយត្រូវតែធ្វើការវះកាត់សង្គ្រោះជីវិត និងកំពុងត្រូវការឈាមជាបន្ទាន់ផងដែរ។ ប៉ុន្តែ ដោយសារតែពុំមានលទ្ធភាពដោះស្រាយចំពោះបញ្ហាកំពុងត្រូវការបន្ទាន់នេះ លោកក៏បានដាច់ចិត្តសុំត្រឹមមិត្តភក្តិដែលបានស្គាល់ មេត្តាជួយដល់បងប្រុសរបស់លោកផង។

នេះបើសារដែលលោកបានបង្ហោះនៅលើបណ្តាញសង្គម នៅមុននេះបន្តិច (ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១) បានឲ្យដឹងថា៖ «ខ្ញុំបាទមិនសុំអ្វីពីមិត្តភក្តិនោះទេ.. គ្រាន់តែពេលនេះ មិត្តសម្លាញ់ទាំងអស់គ្នា អាចមេត្តាផ្តល់ឈាមឲ្យបងប្រុសទី២របស់ខ្ញុំបានទេ ព្រោះគាត់ត្រូវវះកាត់ជាបន្ទាន់… ព្រោះត្រូវការឈាមចំនួន៤កំប្លោក..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម