Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី១ នៃការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត

ភ្នំពេញ ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូង នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ២ ក្នុងចំណោម គណបក្សនយោបាយទាំង ៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា ៖ មានរថយន្ត ចំនួន ៧០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០០ នាក់។ គណបក្សសញ្ជាតិកម្ពុជា មានរថយន្ត ចំនួន ២ គ្រឿង និងម៉ូតូ ចំនួន ៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០ នាក់។

លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើល សកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បានអនុវត្ត និងគោរពតាមវិធានការ បង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។

លោកបានបន្តថា សកម្មភាពឃោសនា ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅ ដែលបានកំណត់ដោយសន្តិវីធី។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល ៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦និង០០ ព្រឹក ដល់ម៉ោង ១០និង០០ យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត ត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះ​គ្រប់ប្រភេទ នៅក្នុងមណ្ឌលត្រូវកំណត់ ២ ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×