Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរសូមប្រុងប្រយ័ត្ន ៖ ស្លាប់ជិត ៨០០នាក់ និងរបួសជិត២ពាន់នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៩៧ថ្ងៃ

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ CEN នៅថ្ងៃទី១៦ ខែកក្កដា នេះឲ្យដឹងថា រយៈពេល ១៩៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៣៦៥លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៧៦នាក់ និងរបួសចំនួន ១៩២៦នាក់ ក្នុងនោះធ្ងន់ចំនួន ១១២៨នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៧លើក ស្លាប់ ៣នាក់ និងរបួសចំនួន ៧នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៦នាក់ និងស្រាលចំនួន ១នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៩៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១១៦៨៨៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៦១១៧គ្រឿង និងរថយន្តចំនួន ៣០៧៧២គ្រឿង ក្នុងនោះរថយន្តតូច ២៣៨៦៥គ្រឿង និងធំ ៦៩០៧គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×