Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ មិនដឹងថាមានវិបត្តិអ្វី លោតសម្លាប់ខ្លួនពីអគារមួយ បណ្តាលឲ្យ

ភ្នំពេញ ÷ បុរសជនជាតិម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយលោតទម្លាក់ពីអគារមួយកន្លែង ជាប់នឹងស្ពានហង្ស បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង បង្កការភ្ញាក់ផ្អលើដល់អ្នកជិតខាង។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅអគារមួយកន្លែង ជាប់នឹងស្ពានហង្សកោះពេជ្រ ដែលស្ថិតនៅតាមបណ្តោយផ្លូវស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពបុរសជនជាតិចិនខាងលើ នៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ សពជនរងគ្រោះស្លៀកខោវែងខ្មៅ អាវខ្លីខ្មៅពណ៌ខ្មៅ។

ក្នុងករណីបុរសជនជាតិចិនខាងលើស្លាប់នេះ ត្រូវបានម្ចាស់អគារ និងសមត្ថកិច្ចខណ្ឌចំការមន បានព្យាយាមលាក់បាំងអ្នកសារព័ត៌មាន ដោយឡែកដោយបានបែកធ្លាយរឿងនេះ ចេញពីប្រភពប្រជាពលរដ្ឋ លក់ដូរនៅកន្លែងកើតហេតុខាងលើនេះ បានរូបភាពក៏ផ្តល់ទៅឲ្យអ្នកព័ត៌មាន ចុះមកធ្វើការឡាយ និងផ្តិតរូបភាពក្នុងទីតាំងកន្លែងកើតហេតុខាងលើតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញកោសល្យវិច័យ ចុះមកពិនិត្យ បន្ទាប់មកក៏ទំនាក់ទំនង ទៅក្រុមគ្រូពេទ្យ ដើម្បីចុះមកយកសំណាក រកវិជ្ជមានកូវីដ១៩ ដោយពិនិត្យរួចបញ្ជាក់ថា សពជនរងគ្រោះខាងលើ អវិជ្ជមានក៏បានដឹកយកទៅតម្កល់ទុកនៅវត្ត តែនៅមិនទាន់បញ្ជាក់ ពីសមត្ថកិច្ចថា តម្កល់ទុកនៅវត្តណាឡើយ៕ រក្សាសិទ្ធិដោយ៖សា មេត

×