Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រូស បើកបុកពីក្រោយរថយន្តម៉ាកព្រូស២គ្រឿងទៀត ចតចោលនៅមុខផ្ទះ , រថយន្តបង្កបើក

ភ្នំពេញ ÷ រថយន្តម៉ាកព្រូសមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូជ្រុលចង្កូតទៅបុកពីក្រោយ រថយន្តម៉ាកព្រូស២គ្រឿងទៀត ចតចោលនៅមុខផ្ទះពេញទំហឹង បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងក្រោយស្ទើរទាំងស្រុង ចំណែករថយន្តបង្ក បើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០ នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះ២គ្រឿង ទី១គ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2-AY 2248
និងមួយគ្រឿងទៀត ម៉ាកព្រូសដូចគ្នា ពណ៌ផ្ទៃមេឃ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-BB 7824។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋលក់ដូរជាប់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកព្រូស ២គ្រឿង បានចតចោលនៅខាងមុខផ្ទះ ស្រាបតែមួយស្ទុះក្រោយមក គាត់ក៏បានឃើញរថយន្តម៉ាកព្រូស ១គ្រឿងទៀត ពណ៌សដែលមិនចាំផ្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានគេចពីម៉ូតូមួយគ្រឿង រេចង្កូតទៅបុកពីក្រោយរថយន្តម៉ាកព្រូស២គ្រឿង ដែលចតចោលនៅមុខផ្ទះ រងការខូចខាតផ្នែកខាងក្រោយ យ៉ាងដំណំ។ ចំណែករថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីតាមស្រាវជ្រាវ រករថយន្តបង្កយកមកដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត

×