ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់តក់ស្លុតខ្លាំង ! អតីតជើងខ្លាំងគុណខ្មែរ អេ ភូថង ខណៈជំងឺប្រចាំកាយក៏ច្រើនមុខ និងថែមទាំងវិជ្ជមានកូវីដ១៩ កំពុងតែ…

ភ្នំពេញ ៖ មហាជន ជាពិសេសបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់ ពិតជាមានសេចក្តីរន្ធត់តក់ស្លុតជាខ្លាំង នៅពេលបានឃើញលោកគ្រូ អេ ភូថង អតីតស្តេចប្រដាល់ស្រុកខ្មែរ ដែលមិននឹកស្មានថា លោកបានកំពុងតែមានជំងឺដ៏ធ្ងន់ធ្ងរជាច្រើនមុខ និងថែមទាំងវិជ្ជមានជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក អេ ភូថង ត្រូវបានដឹងថា លោកបានជួបប្រទះបញ្ហាជំងឺធាត់ស្ទើរតែមិនអាចចលនាបាន អស់រយៈពេលជាយូរមកហើយ និងក៏មានជំងឺប្រចាំកាយច្រើនមុខផ្សេងទៀតផងដែរ។ តែដោយឡែក នៅថ្ងៃទី១១ ខែកក្កដា កន្លងទៅ លោកបានឡើងជាតិអាសុីតខ្លាំង ដោយត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តែបើទោះក្រោយពីបានធូរស្បើយយ៉ាងណា លោកក៏ត្រូវបានពេទ្យតម្រូវឲ្យធ្វើសំណាក ហើយលទ្ធផលគឺវិជ្ជមានជំងឺកូវីដ-១៩។ ហើយមកទល់ពេលនេះ លោកមិនទាន់សះស្បើយពីជំងឺនេះទេ ដោយនៅតែត្រូវការជំនួយបំពង់អុកស៊ីហ្សែនជាប់ជានិច្ច។

គួរឲ្យដឹងផងដែរថា លោក អេ ភូថង បានមានជំងឺប្រចាំកាយជាច្រើនមុខដូចជា៖ លើសជាតិស្ករ លើសជាតិអាសុីត ខ្លាញ់រុំបេះដូង និងសម្ពាធសរសៃបេះដូង ដែលបណ្តាលមកពីការឡើងធាត់ជ្រុលដ៏ហួសប្រមាណ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម