ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានណែនាំថា ជនបរទេសដែលរស់នៅ និងធ្វើការ នៅខេត្តសៀមរាប មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ខែកក្កដា នេះតទៅ ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់ជនបរទេស អាចចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសាលាក្រុងសៀមរាប ដោយឥតគិតថ្លៃ។
រដ្ឋបាលខេត្តនឹងរៀបចំចាក់វ៉ាក់សាំងជូនជនបរទេសដែលរស់នៅក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សេចក្តីជូនដំណឹងដែលបានភ្ជាប់ជាមួយនេះ បញ្ជាក់ពីតម្រូវការសម្រាប់ជនបរទេសដែលត្រូវទទួលបានវ៉ាក់សាំង។ អ្នកអាចទាក់ទងសង្កាត់របស់អ្នក ឬទាក់ទងលេខទូរស័ព្ទសម្រាប់ជំនួយដែលមាននៅក្នុងសេចក្តីជូនដំណឹងនេះ ប្រសិនបើអ្នកមានសំណួរ។

រដ្ឋាភិបាលអូស្រ្តាលីមិនអាចផ្តល់ការណែនាំអំពីសុវត្ថិភាព គុណភាព ឬប្រសិទ្ធភាព នៃវ៉ាក់សាំងដែលត្រូវបានអនុម័តអោយប្រើប្រាស់ ក្រៅដំណើរការនៃបទប្បញ្ញត្តិរបស់អូស្រ្តាលីទេ។ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញសុខភាពក្នុងតំបន់របស់អ្នក ដើម្បីទទួលបានការណែនាំអំពីជម្រើសវ៉ាក់សាំង។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមធ្វើការជូនដំណឹងដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបឱ្យបានជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាបនឹងធ្វើការចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹកតទៅ។ ចំពោះ ទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះ រដ្ឋបាលខេត្តនឹងរៀបចំឡើង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ កូវីដ-១៩ ជូនជនបរទេសដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបនេះ គឺធ្វើឡើងតាម គោលការណ៍មិនគិតថ្លៃ និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត។ ដូច្នេះចំពោះជនបរទេសទាំងឡាយណាដែល មានបំណងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩នេះ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធរួមមាន៖

ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺផ្ដល់ជូនចំពោះជនបរទេសដែលបានធ្វើសំណើមករដ្ឋបាលខេត្ត សៀមរាបនៅពេលកន្លងមក។ ជាមួយគ្នានេះ ចំពោះជនបរទេសទាំងឡាយណា ដែលមិនបានធ្វើសំណើមករដ្ឋបាលខេត្ត ហើយកំពុងរស់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងមានបំណងចាក់វ៉ាក់សាំង កូវីដ-១៩ ត្រូវទៅធ្វើការចុះឈ្មោះ នៅរដ្ឋបាលក្រុងសៀមរាបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ការចាក់វ៉ាក់សាំង ៖
- លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជានៅមានសុពលភាព (គិតត្រឹម ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)។
2.ចំពោះជនបរទេសទាំងឡាយណាដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចាក់វ៉ាក់សាំង ត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន។
3.លិខិតបញ្ជាក់សុខភាព ឬវេជ្ជបញ្ហានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ (ប្រសិនបើមាន)។
ទទួលបាននូវសេចក្ដីជូនដំណឹងនេះ សូមជនបរទេសទាំងឡាយដែលកំពុងរស់នៅ និងកំពុងបំពេញ ការងារក្នុងខេត្តសៀមរាបជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ តាមការគួរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

