ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា សុខ សោម៉ាវត្តី កក់ក្តៅគួរឲ្យច្រណែន

ភ្នំពេញ ៖ មកទល់ពេលនេះ ចំណងស្នេហារវាងមេម៉ាយ កូន១សុខ សោម៉ាវត្តី និង លី វ៉ាហេត កីឡាករបាល់ទាត់ដ៏សង្ហា ហើយស្អាត បានធ្វើឲ្យ សុខ សោម៉ាវត្តី មានការពេញចិត្តហើយកក់ក្តៅ ។ អ្នកណាៗក៏ច្រណែន ឃើញអ្នកទាំង២ កាន់តែស្វីតឡើងៗ ហើយបើកចំហរស្នេហាបង្ហោះរូបភាព ផ្អែមល្ហែមដាក់គ្នាយ៉ាងត្រសង ជាងស្នេហាបែបយុវវ័យទៀត។

ចំណងស្នេហាសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លី វ៉ាហេទ កាន់តែស្អិតល្មូតគ្មានអ្វីមករារាំង ឬបំបែកស្នេហ៍មួយនេះបានជាដាច់ខាត។ អ្នកមេម៉ាយកូន១សោម៉ាវត្ដី ហាក់មានក្ដីសុខខ្លាំងបំផុត នៅពេលដែលនាងត្រូវបានប្រុសក្មេងវ៉ាហេទ អោបរឹតកាយ៉ានាងរាល់ពេល ដែលពួកគេទៅសាសងស្នេហា នៅតាមរមណីយដ្ឋានមួយចំនួន។ អ្វីដែលសោម៉ាវត្តី កាន់តែកក់ក្ដៅថែមទៀតនោះ កូនស្រីរបស់នាងឈ្មោះចាស្មីន អាយុជិត១០ឆ្នាំត្រូវបានលោកវ៉ាហេទ ស្រឡាញ់ដូចជាកូនបង្កើតតែម្ដង ខណៈដែលក្រុមគ្រួសារទាំងសងខាង បានគាំទ្រស្នេហា១នេះយ៉ាងពេញទំហ៊ឹង។

ទោះជាយ៉ាងណាសោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា នាងគ្មានគម្រោងរៀបការជាលើកទី២នោះទេ។ ចំពោះមូលហេតុវិញ ត្រូវបានពិធីការិនីបាយ័នរូបនេះ ប្រាប់ថាដោយសារតែនាងធ្លាប់រៀបការម្ដងរួចទៅហើយ ហេតុនេះចិត្តនាងចង់សាងស្នេហ៍ថ្មី ដោយមិនចាំបាច់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ឡើយ។ សុខ សោម៉ាវត្តី បានរៀបការកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១២ ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តរតនគិរី តែបានចែកផ្លូវគ្នាឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់៕ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម