Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅចុងសប្តាហ៍នេះ បានបញ្ចប់ទៅដោយមាននិន្នាករ បម្រែបម្រួលអវិជ្ជមាន ស្រដៀងគ្នាទៅនឹងសន្ទស្សន៍របស់ផ្សារហ៊ុនស៊ិនជិន

ភ្នំពេញ ៖ នៅថ្ងៃជួញដូរចុងក្រោយសម្រាប់សប្តាហ៍នេះ ភាគហ៊ុនដល់ទៅប្រាំបានធ្លាក់ចុះ ហើយមានភាគហ៊ុនតែពីប៉ុណ្ណោះដែលមានកំណើន។

ភាគហ៊ុន PWSA, PPAP, PPSP, PAS និង PEPC បានបិទនៅថ្លៃ ៧,១០០រៀល ,១៥,២០០ រៀល, ២,១០០រៀល, និង ៣,១៥០ រៀល រៀងគ្នា ដោយមានចន្លោះនៃការថយចុះពី ២០ទៅ ១៦០រៀល ក្នុងមួយហ៊ុន។ GTIនិង ABC បានកើនឡើង ៤០ និង ២០រៀល ដល់ ៤,១៨០រៀល និង ១២,៩២០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាក្នុងថ្ងៃនេះ បានធ្លាក់ចុះ ០,១៤ ភាគរយ មកត្រឹម ៥៤៤,៤៦ ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុប ១ប៊ីលានរៀល។

ភាគហ៊ុនទាំង៥ ដែលបានធ្លាក់ចុះនៅថ្ងៃសុក្រម្សិលមិញនេះ ជាហេតុធ្វើឲ្យទំនោររបស់ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានបម្រែបម្រួលអវិជ្ជមាន។ ការធ្លាក់ចុះថ្លៃភាគហ៊ុនរបស់កំពង់ផែចម្បងទាំងពីរ អាចបញ្ជាក់បាន វិនិយោគិនកំពុងតែមានការថមថយនូវជំនឿជឿជាក់ លើវិស័យផែ នាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅចុងសប្តាហ៍នេះ បានបញ្ចប់ទៅដោយមាននិន្នាករបម្រែបម្រួលអវិជ្ជមាន ស្រដៀងគ្នាទៅនឹងសន្ទស្សន៍របស់ផ្សារហ៊ុនស៊ិនជិន និងសន្ទស្សន៍ KOSPI របស់ផ្សារហ៊ុនប្រទេសកូរ៉េខាងត្បូងផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

×