ភ្នំពេញ ៖ អតីតបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០១៨ រឿន ណាត ហាក់នៅមិនទាន់ទទួលស្គាល់ នូវព័ត៌មានដែលបានចុះផ្សាយ ពីចំណងស្នេហ៍រវាងនាង និងបុរសខ្មែរសញ្ជាតិអូស្ត្រាលី បានដល់ផ្លូវបំបែក។

មិនទទួលស្គាល់ តែតារារូបនេះ ក៏មិនបានបដិសេធចំពោះរឿងរ៉ាវមួយនេះឡើយ នៅពេលមានការសាកសួរ ផ្ទុយទៅវិញនាងហាក់សម្តែងការភ្ញាក់ផ្អើល និងអស់សំណើចពេលលឺរឿងនេះ។
រឿន ណាត បានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលដែលមានការសួរនាំអំពីរឿងខាងលើ ខណៈពេលនាងបានសម្តែងការភ្ញាក់ផ្អើល ហើយបានដាក់ជាសំណួរមកវិញថា បែកបាក់សង្សារអីគេ?។
យ៉ាងណា តាមរយៈចម្លើយនេះ មានន័យថា រឿន ណាត ចង់គេចចេញពីការយល់ច្រឡំថា នាងមានសង្សារ និងទី២នាងទំនងជាមិនចង់បើកបង្ហាញ ពីរឿងស្នេហាបែកបាក់នោះឡើយ ជាសាធារណៈនោះឡើយ។

ជាការកត់សម្គាល់ ក្នុងពេលដែល រឿន ណាត បានបង្ហាញវត្តមាន នៅក្នុងសិល្បៈជាបន្តបន្ទាប់នោះ ក៏ស្រាប់តែផ្ទុះព័ត៌មានថា តារារូបនេះ បានបែកបាក់ជាមួយនឹងសង្សារ ដែលបុរសអាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី។
តារារូបនេះ ត្រូវបានគេដឹងថា បានភ្ជាប់ទំនាក់ទំនងស្នេហ៍ក្រៅឆាក ជាមួយនឹងតារាបង្ហាញម៉ូត រួមទ្រនំ យ៉ាងល្ហូកល្ហឺន។
រឿន ណាត ធ្លាប់បានលើកឡើងថា នាងនឹងបុរសម្នាក់នោះ បានស្គាល់គ្នាច្រើនឆ្នាំហើយ ខណៈពេលអ្នកទាំងពីរក៏កំពុងសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមក។
យ៉ាងណា រឿន ណាត ទទួលស្គាល់ថា រវាងនាងនិងគូស្នេហ៍ មិនសូវបានជួបគ្នាញឹកញាប់ឡើយ ដោយសារគូស្នេហ៍របស់នាង តែងចេញទៅអូស្ត្រាលីជាញឹកញាប់។

នាងធ្លាប់បញ្ជាក់ថា គូស្នេហ៍របស់នាង ក៏មានគម្រោងចេញទៅរស់នៅ ក្នុងប្រទេសអូស្ត្រាលីឆាប់ៗ ខាងមុខនេះផងដែរ។
ការចេញទៅរស់នៅក្រៅប្រទេស តែឯងរបស់គូស្នេហ៍ រឿន ណាត នេះទំនងជាដើមហេតុ ធ្វើឲ្យចំណងស្នេហ៍របស់ពួកគេ កាន់តែឃ្លាតឆ្ងាយបន្តិចៗ រហូតឈានដល់ផ្លូវបំបែក។
ទោះជាយ៉ាងណាក៏ដោយ រឿន ណាត ធ្លាប់បានលើកឡើង ប្រាប់បណ្តាញសារព័ត៌មាន នៅក្នុងស្រុកថា រហូតមកទល់ពេលនេះ នាងនៅមិនទាន់រឿងស្នេហានៅឡើយទេ ដោយសារតែនាងត្រូវគិតពីសិល្បៈ ឲ្យបានច្រើនជាមុនសិន ខណៈពេលការងារសិល្បៈរបស់នាង កំពុងធ្លាក់មកជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ៖សំណាង SV













