ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ័យបោះទៅមុខ ឌុច សុភា ជាប់ឈ្មោះតួម្តាយ

ភ្នំពេញ ៖ ឌុច សុភា បានប្រើជីវិតស្ងប់ស្ងាត់ មិនសូវចេញមុខ ជួបជុំមិត្តសិល្បករពេកនោះទេ។ ប៉ុន្តែបើនិយាយពីឱកាស ចេញមុខលើវិស័យសម្តែង តារាមុខស្រទន់ញញឹមស្រស់រូបនេះ នៅតែបង្ហាញស្នាដៃធ្វើឲ្យបាត់ការយល់ច្រឡំថា អ្នកនាងបោះបង់វិស័យសិល្បៈ។ យ៉ាងណាមិញ ប៉ុន្មានរឿងមកហើយ តារាស្រីធ្លាប់ល្បីជាតួឯករូបនេះ ងាកមកសម្តែងជាតួ ម្តាយឬបងស្រី ដែលអាចនិយាយថា មិនប្រកាន់ខ្លួនក្នុងនាមអ្នកសិល្បៈពិត។

ឌុច សុភា ដូចជាមិនសូវជាលេងខ្លួន តុបតែងឲ្យឡូយឆាយដូចតារាស្រីផ្សេងៗឡើយ អ្នកនាងនិយមស្លៀកពាក់សាមញ្ញៗ ប៉ុន្តែគន់ហើយ នៅតែស្រស់ស្អាតទៅតាមវ័យ។ មកទល់ពេលនេះ មេម៉ាយកូនប្រុស១ ឌុច សុភា មិនទាន់សម្រេចចិត្តយក គូថ្មី មកស្អំដួងចិត្តឡើងវិញឡើយ។ ប្រហែលជាអ្នកនាង មានក្តីសុខក្នុងជីវិតមេម៉ាយ មានសម្រស់ និងមុខរបរអាជីពដើរល្អ ទើបមិនខ្វល់រឿងយកចិត្តបុរសណាទៀត។

ក្រោយវិលត្រឡប់មករកអាជីពចាស់វិញ ជាង២ឆ្នាំនេះ អ្នកនាងឌុច សុភា ត្រូវបានផលិតករ នៅផលិតកម្មធំៗ ពេញចិត្ត ឲ្យនាងសម្ដែងជាតួម្ដាយបន្ទាប់ពីឃើញ ទេពកោសល្យតារាកូន១រូបនេះ លេងល្អតាមរយៈភាពយន្ដរឿង ”ផ្កាថ្ម” និង ”ម្ដាយ២”។ សុភា ក៏បានថតរឿង ”ខ្ញុំមានញាណលើស” ជាភាពយន្ដខ្នាតធំទី២ របស់ហង្សមាស បន្ទាប់ពីរឿង ”នេសាទក្រពើ” ផងដែរ តែភាព យន្ដនោះត្រូវបានពន្យារពេល ដាក់បញ្ចាំងនៅតាមរោងភាពយន្ដ ព្រោះតែកូវីដ។ តាមរយៈការលេចមុខ ក្នុងឋានៈជាតួម្ដាយនេះ គេឃើញសុភា ហាក់មានវ័យច្រើនជាងមុន ហើយអ្វីដែលធ្វើឲ្យសម្រស់ របស់នាងមានការប្រែប្រួលបែបនេះ ដោយសារតែការឡើង គីឡូជ្រុលបន្ដិច ដែលតាមតារាដែលជិតដិត បង្ហើបថាសុភា ចូលចិត្តញាំស្រាបៀ ពេលនាងពិបាកចិត្តទើប បណ្ដាលឲ្យមាន រូបរាង ប្រែប្រួលបែបនេះ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម