Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនហួសចិត្ត ! សង្ឃឱបស្រី បែរពុំត្រូវបានផ្សឹក ឲ្យបរាមុខរយៈពេល៣ខែ ខណៈសាម៉ីខ្លួនអះអាងថាឱបស្រី គ្រាន់តែជាការ… (វីដេអូ)

ខេត្តតាកែវ ៖ នេះជារឿងថ្មីដ៏ហួសចិត្តខ្លាំងទៀតហើយ ខណៈលោកសង្ឃមួយអង្គ បានធ្វើឲ្យបែកធ្លាយរូបភាព ឱបស្រីស្នេហ៍នៅក្នុងបន្ទប់ យ៉ាងមានសេចក្តីសុខ ដែលបានធ្វើឲ្យមហាជនជាញាតិញោមពុទ្ធបរិស័ទ ភ្ញាក់ផ្អើលពេញហ្វេសប៊ុកតែម្តង។

ពាក់ព័ន្ធរឿងអាស្រូវ សង្ឃកំហូចលួចមានស្រីខុសច្បាប់វិន័យសង្ឃនេះផងដែរ បើតាមគណនីហ្វេសប៊ុកឈ្មោះ បញ្ញា ឧត្ដម មន្នី បានបង្ហោះប្រាប់ឲ្យដឹងថា រឿងលោកសង្ឃមឈ្មោះ ហេង ភាព គង់នៅវត្ត គង់នៅវត្តពោធិវ័ន បានត្រូវបានលោកគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងព្រមទាំងមន្ទីរធម្មការ និងសាសនា បានមកដោះស្រាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

តែយ៉ាងណា ក្រោយពីពិភាក្សាកាត់ក្ដីរឿងសង្ឃមានស្រីនេះ អស់រយៈពេល ១ ម៉ោង ទីបំផុត លោកគ្រូ អនុគណ សម្រេចឱ្យលោក ហេង ភាព ទៅសម្ដែងបាតិមោក្ខ រយៈពេល ៣ ខែ ហើយត្រូវឲ្យលោក ហេង ភាព និមន្តមកគង់នៅវត្តពោធិវ័នវិញ។

ដោយឡែក សាមីុខ្លួនលោកសង្ឃ ហេង ភាព វិញ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា ខ្លួនមិនបានឱបស្រីនៅក្នុងកុដិទេ តែបានឱបនៅខាងក្រៅវត្ត ហើយទង្វើរនេះ គឺខ្លួនគ្រាន់តែជាការសម្តែងការរាប់អានគ្នាជាមួយស្រ្តីនោះប៉ុណ្ណោះ។

ទោះយ៉ាងណា ក្រោយបានដឹងថា លោកសង្ឃកំហូចរូបនេះ ពុំត្រូវបានផ្សឹកដូចករណីសង្ឃដទៃ មហាជនបានសម្តែងការហួសចិត្តជាខ្លាំង និងបានចោទជាលើកឡើងថា៖ «ហ៊ានឲ្យស្រីបង្ហោះស្តែងៗប៉ុណ្ណឹងហើយ អត់ចាប់ផ្សឹកទៀត ពិតជាមិធម្មតាមែន បើមិនផ្សឹកទេ វាជាគំរូដ៏អាក្រក់ដល់បុគ្គលផ្សេងទៀតទៅថ្ងៃក្រោយ, កាត់ក្តីបែបអុីចឹង លែងទៅវត្តវ៉ាហើយ អាសត្វថង់យាមបំផ្លាញព្រះពុធ្ធសាសនាប៉ុណ្ណឹងហើយ បែរជាទុកឲ្យនៅបួសទៀត ខ្ញុំអត់យល់សោះ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×