ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ លោកគ្រូ អេ ភូថង ដែលជាអតីតស្តេចប្រដាល់នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ លោកកំពុងស្ថិតក្នុងស្ថានភាពត្រូវសង្គ្រោះបន្ទាន់ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក បន្ទាប់ពីលោកបានឆ្លងជំងឺកូវីដ១៩។
លោក អេ ភូថង បានកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដ៏គួរឲ្យតក់ស្លុតបែបនេះ គឺដោយសារលោកពុំត្រឹមតែកើតជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ គឺថែមទាំងមានជំងឺប្រចាំកាយជាច្រើនមុខដូចជា៖ លើសជាតិស្ករ លើសជាតិអាសុីត ខ្លាញ់រុំបេះដូង និងសម្ពាធសរសៃបេះដូង ដែលបណ្តាលមកពីការឡើងធាត់ជ្រុលដ៏ហួសប្រមាណ។
ដោយឡែក ស្របពេលលោក អេ ភូថង កំពុងជួបជំងឺដ៏ប្រឈមអាយុជីវិតបែបនេះទៅហើយ ក៏ស្រាប់តែបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «ឃន សារឿន» បានចូលទៅខមិន ដោយនិយាយចោទប្រកាន់បែបនេះថា៖ «ឃើញរូបថតនេះ នឹកឃើញ ម៉ន រដ្ឋា ថ្មីចែស សម្តែងម្តងទៀតទៅ»។
ក្រោយពីបានឃើញបុគ្គលរូបនេះ ចេញមកចោទប្រកាន់បែបនេះ ប្រពន្ធលោក អេ អ្នកស្រី សុម៉ាលី អត់ទ្រាំពុំបាន ក៏ឆ្លើយបានតបទៅវិញទាំងក្តីឈឺចាប់ថា៖ «លោក ឃន សារឿន ខ្ញុំដូចជាមិនដែលស្គាល់លោក ហើយក៏មិនដែលទៅធ្វើអីលោក រឺប៉ះពាល់លោកឯង ហេតុអីសំដីលោកឯងសំដីអន់ជាក្មេងពាលទៅទៀត បើលោកឯងថាខ្ញុំសំដែង អុីចឹងលោកឯងនាំក្រុមគ្រួសារលោកឯងទៅសំដែងនៅមណ្ឌលកូវិត19 នៅពហុដ្ថានអូឡាពិមកមកអុីចឹង ហើយនាំគ្រួសារមកអោយច្រើនផងណា ខ្ញុំចាំទទួលនៅមណ្ឌលអូឡាពិកហ្នឹងឯង លោកពូឯងមុខអាក្រក់ ហើយគំនិតអាក្រក់ទៀត បើពូទំនេរពេក ខំធ្វើការអោយបានច្រើនទៅ យល់នៅ លោកឯងនេះមិនដឹងជាមនុស្សប្រភេទអីទេ ដើរថាទើសហើយថាគេចេះចុះទាំងដែលខ្ញុំមិនដែលស្គាល់រឺធ្វើអីលោកឯងទេយល់ យីសម្ដែងលោកអឺយលោក»។
ជាមួយគ្នានេះផងដែរ ឃើញថាមហាជនក៏សម្តែងការហួសចិត្ត និងខឹងជំនួសភរិយាលោក អេ ភូថង ជាខ្លាំង ក្នុងនោះ អ្នកខ្លះបានដាក់ឲ្យធ្ងន់ៗបែបនេះថា «អ្នកគ្រូទៅខ្វល់ជាមួយអាមនុស្សបែបធូរថ្លៃអុីចឹងធ្វើអី វាចាំតែចាប់កំហុសគេទេ ម៉ាអាកូវីដយកនេះ, អ្ហែងមិនទាន់ដល់ពេល ពាក់ម៉ាស់ លាងដៃនិងអាល់កុលផង ប្រយ័ត្នកូវីដមកសួរសុខទុក្ខ,…»។ តែទោះយ៉ាងណា មហាជាជាច្រើន បានជូនពរសូមឲ្យលោកគ្រូ អេ ភូថង ឆាប់ជាសះស្បើយពីជំងឺមួយនេះឆាប់ៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង