Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់ជិះម៉ូតូ លឿនពេកជ្រុលទៅបុករថយន្តstarex កំពុងបើកបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញ ÷ យុវជនម្នាក់បានបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុករថយន្តstarex កំពុងបើកបត់ឆ្លងផ្លូវចំពីចំហៀងខាងមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចជាប់ស្ពានទី៨ ក្នុងសង្កាត់បាកខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះគង់រដ្ឋនា ភេទប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅភូមិល្បើក ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ( ស្លាប់) ចំណែកនាក់រួមដំណើរ ជាមួយនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ រងរបួសធ្ងន់។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋលក់ដូរជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកstarex មួយគ្រឿងពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខភ្នំពេញ 2-AL 7188 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានយុជន២នាក់ បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ស្ទឹងត្រែង 1-B 3159ឌុបគ្នា បានធ្វើដំណើរទិសដៅបញ្រ្ចាសគ្នា ទៅបុកចំពីចំហៀងខាងមុខរថយន្ត starex ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងរថយន្តវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាក់ខែង រង់ចាំដោះស្រាយជាមួយជនរងគ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង យកម៉ូតូនិងរថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕​រក្សាសិទ្ធិដោយ៖ សា មេត

×