Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ទិញពេស្យាចារកុមារ នៅស្រុកកំរៀង

បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការស្រាវជ្រាវបង្ក្រាបករណីការទិញពេស្យាចារកុមារ ១ករណី ប្រព្រឹត្តិកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចក្រុមទី៣ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោង២២និង០០នាទី។

អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា ករណីទិញពេស្យាចារកុមារនេះប្រព្រឹត្តដោយជនសង្ស័យឈ្មោះ សំរិទ្ធ សុំ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ជាងផលិតលូ បង់ ព្រះភូមិ ស៊ីម៉ងត៍ បានរួមភេទជាមួយកុមារី ១នាក់ អាយុ ១៣ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញបានធ្វើការសាកសួរលើឈ្មោះ សំរិទ្ធ សុំ ភេទប្រុស អាយុ ៤៩ឆ្នាំ បានឆ្លើយសារភាពថាកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១និង០០នាទី ខ្លួននៅផ្ទះស្រាប់តែឃើញឈ្មោះ សុខ នៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ឌុបក្មេងស្រីម្នាក់ (ជនរងគ្រោះ) អាយុ ១៣ឆ្នាំ ទៅដល់ផ្ទះរបស់ខ្លួនរួចជិះម៉ូតូត្រឡប់ទៅវិញបាត់ខ្លួននឹកស្មានថាឈ្មោះ នៅ បាននិយាយជាមួយក្មេងស្រីត្រូវរូវហើយ លុះដល់ម៉ោងកើតហេតុខាងលើខ្លួនបានសុំ ក្មេងស្រីនោះ ដេករួមភេទជាមួយបានសម្រេចចំនួនពីរលើករួចឱ្យប្រាក់ទៅក្មេងស្រីនោះ ចំនួន ៤០០បាត (បួនរយបាត) រួចខ្លួនបានជូនក្មេងស្រីត្រឡប់ទៅផ្ទះវិញ។

ករណីនេះ ដោយមានការអនុវត្តតាមបញ្ជាឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៥៣នាទី និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

×