Sunday, January 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្របានឃើញ​ណាស់! អតីត​​រថយន្ត​របស់​មេ​ដឹក​​នាំ​បង​ធំ​ទី​ពីរ ក្នុង​សម័យ​ខ្មែរ​ក្រហម មានតម្លៃ​រហូត​ដល់​ទៅ​…

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានទំព័រហ្វេសប៊ុកមួយ បានបង្ហោះនូវបណ្តារូបភាពជាច្រើនសន្លឹក បង្ហាញម៉ូតរថយន្តស៊ែរីទំនើបមួយប្រភេទឈ្មោះ Granada ជំនាន់ទី១ ជាផលិតផលរបស់ក្រុមហ៊ុន Ford ដ៏ល្បីផលិតនៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨០ គឺធ្លាប់ត្រូវបានប្រើប្រាស់ដោយលោក នួន ជា ដែលជាអតីតមេដឹកនាំកំពូលរបស់ខ្មែរក្រហម។

នេះបើតាមទំព័រហ្វេសប៊ុកឈ្មោះថា 963 Classic បានសរសេរបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា បើយោងតាមប្រសាសន៍របស់លោកព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ខេត្តសៀមរាប រថយន្តនេះធ្លាប់ប្រើប្រាស់ដោយលោក នួន ជា នៅក្នុងសម័យខ្មែរក្រហម។

តែក្រោយមក សម្ដេច ទេព វង្ស បានអញ្ជើញមកខេត្តសៀមរាប ហើយប្រគល់រថយន្តនេះឲ្យព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ថែរក្សា ប៉ុន្តែរថយន្តត្រូវបានទុកចោល ដោយសារមានសភាពទ្រុឌទ្រោម លោកព្រះចៅអធិការក៏ប្រគល់បន្តឱ្យលោក គង់ មង្គល ជាប្រធានសមាគមបឹងពារាំងនៅខេត្តសៀមរាបថែរក្សាបន្ត។

ទំព័រហ្វេសប៊ុកខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មានជនបរទេសធ្លាប់ឲ្យតម្លៃរថយន្តនេះរហូតដល់ ៤ ម៉ឺនដុល្លារ តែលោកមិនលក់ដោយមូលហេតុថា លោកចង់ថែរក្សា និងអភិរក្សរថយន្តនេះ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×