Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះបង្ក្រាបគ្រឿងញៀន នៅក្នុងផ្ទះសំណាក់អិលអេស ឃាត់ខ្លួន១៥នាក់ រួមនឹងម្ចាស់ផ្ទះសំណាក់

ភ្នំពេញ ÷ គណៈបញ្ជាការឯកភាព ខណ្ឌ ដូនពេញ បានដឹកនាំកម្លាំងចម្រុះដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះបង្រ្កាបគ្រឿងញៀន នៅក្នុងផ្ទះសំណាក់ឈ្មោះអិលអេស នៅក្នុងនោះឃាត់ខ្លួន មនុស្សប្រុសស្រីបាន១៥នាក់ រួមទាំងគ្រឿងញៀន ប្រភេទក្រាមពណ៌សមួយចំនួនធំ។

ហេតុការណ៍ចុះបង្រ្កាបនេះធ្វើឡើង នៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ ចំណុចក្នុងផ្ទះសំណាក់ អិលអេស ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បេីយោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង ពីប្រជាពលរដ្ឋថា នៅទីតាំងក្នុងផ្ទះសំណាក់ឈ្មោះអិលអេស មានបង្កប់ទៅដោយក្មេងស្ទាវ ពពាក់ពពូនគ្នា និងលួចប្រេីប្រាស់គ្រឿងញៀន ទៀតផង បន្ទាប់ពីកម្លាំងសមត្ថកិច្ច ទទួលបានដំណឹងមួយនេះ ក៏បានចុះទៅបង្រ្កាបភ្លាមៗតែម្តង ជាក់ស្តែង នៅក្នុងការចុះបង្រ្កាបគ្រឿងញៀនមួយនេះ សមត្ថកិច្ច ឃាត់បានមនុស្សប្រុសស្រីចំនួន១៥ នាក់ និងវត្ថុ តាងដែលសមត្ថកិច្ចប្រមូល យកបាន រួមមាន ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់តូច និងធំ៤កញ្ចប់ រួមទាំងទូរស័ព្ទ៦គ្រឿង ឧបករណ៍ប្រើប្រាស់ផ្សេងទៀតមាន ម៉ូតូ និងម៉ូតូកង់បីឥណ្ឌាបាន បញ្ជូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីធ្វើការសាកសួរ ទៅលើអ្នកដែលពាក់ព័ន្ធ ចំណែកអ្នកដែលមិនពាក់ព័ន្ធ សមត្ថកិច្ចនឹងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្ន វត្តុតាងទាំងអស់ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌដូនពេញ ចំណែកឯមនុស្សប្រុសស្រីចំនួន១៥នាក់ សមត្ថកិច្ចកំពុងតែធ្វើការសាកសួរ អ្នកដែលពាក់ព័ន្ធ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ចំណែកម្ចាស់ផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះអាសន្ន និងផ្អាកទីតាំង ផ្ទះសំណាក់ជាបណ្តោះអាសន្នផងដែរ៕ រក្សាសិទ្ធិដោយ៖សា មេត

×