Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តព្រៃឆ្លាក់ នៅក្រុងស្វាយរៀង ត្រូវបានបិទបន្ទាប់ពីមានការឆ្លងកូវីដ-១៩

ស្វាយរៀង ៖ វត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានព្រះគ្រូចៅអធិការ សម្រេចបិទការចេញ-ចូលរបស់ពុទ្ធបរិស័ទ ក្នុងការប្រព្រឹត្តពិធីប្រពៃណី រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

ការបិទវត្តព្រៃឆ្លាក់នេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការវត្ត១រូប វិជ្ជមានកូវីដ-១៩ ហើយបានប៉ះពាល់ផ្ទាល់ ជាមួយព្រះសង្ឃចំនួន៤អង្គទៀត, ដូច្នេះ ដើម្បីសុវត្ថិភាពដល់ញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយផង អាត្មាភាពចៅអធិការវត្ត សម្រេចបិទវត្តមួយរយៈ គឺធ្វើចត្តាឡីស័ក១៤ថ្ងៃ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×