Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់ចំណេញច្រើន ដឹកលើសសិទ្ធិអនុញ្ញាត ឃាត់សាច់ជ្រូក និងប្រហិត ៤ពាន់គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមជាមួយកម្លាំងពាក់ព័ន្ធជាច្រើនទៀត បានឃាត់រថយន្តគួរឱ្យសង្ស័យដឹកសាច់ជ្រូកកាប់ជាកង់ៗដាក់ក្នុងធុងស្នោ និងប្រហិតចម្រុះសរុបប្រមាណ ៤ពាន់គីឡូក្រាម នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង ៩:៤០នាទី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីធ្វើការសួរនាំ។

សាច់ជ្រូកកាប់ជាកង់ៗ និងប្រហិតចម្រុះសរុប ៤ពាន់គីឡូក្រាមនេះ ត្រូវបានគេដឹកតាមរថយន្តធុនធំ ម៉ាក Isuzu ពណ៌ស ពាក់ស្លាកលេខ Thailand 81-4791 ចូលមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែដោយមានការសង្ស័យ សមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ឃាត់ទុកធ្វើការត្រួតពិនិត្យ ហើយរកឃើញថា សាច់សាច់ជ្រូកកាប់កង់ៗ និងប្រហិតទាំងនេះ គឺឈ្មួញបានដឹកលើសចំនួនកំណត់ដែលបានស្នើសុំក្នុងលិខិតអនុញ្ញាត។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំបែបបទបញ្ជូនសាច់ជ្រូក និងប្រហិតទាំងនេះ ឬវត្ថុតាងបទល្មើសនេះ ទៅរក្សាទុកនៅឯមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី, អ្វីដែលការដឹកជញ្ជូនសាច់ជ្រូក និងប្រហិតល្មើសនេះ គឺល្មើសនឹងការដឹកលើសចំនួនកំណត់ដែលទទួលបានសិទ្ធិអនុញ្ញាតក្នុងលិខិតស្នាម៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×