ភ្នំពេញ ÷ អតីតតារាសម្តែងដ៏ល្បីល្បាញនាទស្សវត្សត៍ឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បានទទួលសារជូនពរយ៉ាងច្រើនពីអ្នកគាំទ្រនៅក្នុងស្រុក នៅក្នុងថ្ងៃខួបកំណើតរបស់នាងកាលពីម្សិលមិញ។

សារជូនពរជាច្រើនមិនថា ចាស់ឬក្មេង ដែលអ្នកនាង អម្ពរទេវី បានទទួលពីបងប្អូនកូនក្មួយ និងប្រិយមិត្តគាំទ្រ យ៉ាងគគ្រឹកគគ្រែក។
អ្នកនាង អម្ពរទេវី បានរំលេចសារជូនពរទាំងនោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការសម្តែងក្តីរំពើបយ៉ាងខ្លាំង។
អ្នកនាង អម្ពរទេវី បានសម្តែងការត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាលបងប្អូន មិត្តភក្តិ ជាពិសេសបណ្តាអ្នកគាំទ្រដែលបានផ្ញើសារជូនពររូបនាងក្នុងថ្ងៃខួបកំណើតនាឆ្នាំនេះយ៉ាងច្រើន។
ជាការកត់សម្គាល់ ការបង្ហាញសារជូនពរពីប្រិយមិត្តគ្រប់ទិសទី ពីសំណាក់ប្រិយមិត្តនាពេលនេះ អាចបញ្ជាក់បានថា អតីតតារាសម្តែងអ្នកនាង អម្ពរទេវី គឺស្ថិតនៅក្នុងការនឹករលឹក និងដក់ជាប់អាម្មរណ៏របស់ទស្សនិកជនដែលធ្លាប់គាំទ្រការសម្តែងរបស់នាងដដែល។
ជាធម្មតា អ្នកគាំទ្រនៅតែចងចាំការសម្តែងរបស់នាងមិនភ្លេចឡើយ ក្នុងពេលដែលតារារូបនេះបានក្លាយ ជាតារាឈានមុខនិងល្បីល្បាញបំផុត ក្នុងពិភពខ្សែភាពយន្តខ្មែរនាទស្សវត្សន៍ឆ្នាំ៩០។
យ៉ាងណា បើទោះបីជាកំពុងសារជីវភាពថ្មី នៅលើទឹកដីអាមេរិកក៏ដោយ អ្នកនាង អម្ពរ ទេវី តែងតែសម្តែងការនឹករលឹកមកដល់ប្រិយមិត្តគាំទ្ររូបនាងជាបន្តបន្ទាប់។

ឆ្លើយតបការចង់បានពីប្រិយមិត្តគាំទ្រនោះកាលពីប៉ុន្មានឆ្នាំមុននេះអ្នកនាង អម្ពរ ទេវី បានវិលមកស្រុកខ្មែរ ដើម្បីចូលរួមសម្តែងភាពយន្តជាថ្មីចំនួន២រឿងផងដែរ គឺភាពយន្តភាគរឿង អ្នកម្តាយសម័យថ្មី និងភាពយន្តខ្នាតធំ មួយ។
អ្នកនាង អម្ពរ ទេវី បានចាកចេញពីមាតុប្រទេស ទៅសាងជីវភាពថ្មីលើទឹកដីអាមេរិកអស់ជាច្រើនឆ្នាំមកនេះ បន្ទាប់ពីនាងបានចែកផ្លូវគ្នាជាមួយលោក ពេជ្រ ភារុណ។
នៅទឹកដីអាមេរិកអ្នកនាង ក៏មាបគ្រួសារថ្មី និងទទួលបានចំណងដៃកូនស្រីម្នាក់ ខណះពេលកូនប្រុសរបស់នាងនិងលោក ពេជ្រ ភារុណ នោះក៏កំពុងរួមរស់ជាមួយនាង នៅលើកទឹកដីមហាអំណាចនោះផងដែរ៕ រក្សាសិទ្ធិដោយ៖សំណាងSV




















