ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ កិច្ចប្រជុំឆ្លងសេចក្តីព្រាងជំនួយសា្មរតី សម្រាប់ការអនុវត្តផែនការ សកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងឯកឧត្តម លោកជំទាវ លោក ជាប្រធានលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) ចំនួន ២៣រូប តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ Zoom Meeting៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






