Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីសាខា ក.ប.ប. ហាមឃាត់ទំនិញកាកសំណល់កម្ទេចមីកញ្ចប់ចំនួន ៨៩ការ៉ុង សរុប២. ២២៥ គីឡូក្រាមនាំចូលពីថៃ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងបានហាមឃាត់ទំនិញ ជាប្រភេទកម្ទេចមី ដែលជាកាកសំណល់មីកញ្ចប់ បានចំនួន ៨៩ការ៉ុង ស្មើនឹង ១៤២,៤០០កញ្ចប់តូច សរុប២. ២២៥ គីឡូក្រាម។

នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញចម្រុះ ដែលសង្ស័យមានផ្ទុកនូវទំនិញគ្មានគុណភាព ពីបរទេស ចូលមកព្រះរាជាណាចក្រកម្ពុជា ត្រង់ចំណុចខាងកើតច្រកបឹងត្រកួន ចម្ងាយប្រមាណ ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញជាប្រភេទកម្ទេចមី ដែលជាកាកសំណល់មីកញ្ចប់បានចំនួន ៨៩ការ៉ុង ស្មើនឹង ១៤២,៤០០កញ្ចប់តូច សរុប២. ២២៥ គីឡូក្រាម។ បន្ទាប់ពីធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃ ដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×