ស្ត្រីជនជាតិ Russian ម្នាក់បានចុះទៅកើតកូនក្នុងសមុទ្រ Red Sea របស់ Egypt ដោយនាងមាន ឪពុកបង្កើតនិងស្វាមីជាអ្នកជួយបង្កើតអោយ។ គ្រួសារនេះជាអ្នកទេសចរណ៍ដែលបានមកសម្រាកលំហែរកាយនៅក្នុង Resort មួយនៅឯ Dahab, ខាងជើងនៃ Sharm el-Sheikh, ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភ្ញៀវដទៃទៀតដែលស្នាក់នៅទីនោះ ពេលដែលបានឃើញបុរសជាឪពុកនិងស្វាមីនាងបានងើបចេញពីក្នុងទឹកដោយមានបីយកទារកទើបនឹងកើត ហើយមានជាប់ទាំងទងសុខមកជាមួយ បន្ទាប់ពីអ្នកម្ដាយរូបនេះបានងើបផុតពីទឹក។ តែគេនៅមិនទាន់ដឹងច្បាស់ថា ស្ត្រីរូបនេះមានបំណងធ្វើដូចនេះឬវាជារឿងចៃដន្យ?! ៕ ក្ខិណី