ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយតារាចម្រៀង សន វិជ្ជបុត្រ បាត់បង់ជីវិត ហាក់លឿនពេកហើយ ដោយសារ…

ភ្នំពេញ ៖ តារាចម្រៀងសន វិជ្ជបុត្រ ដែលរមែងលេចមុខ ក្នុងសកម្មភាពមនុស្ស កំពុងតែជួបនូវវិបត្តិផ្លូវចិត្តខ្លាំងដោយសារ ទើបបាត់បង់ម្តាយនារសៀលថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ មុននេះ។ នេះជាដំណឹងសោកស្តាយ មួយដែលបានវាយបក់មកលើលោក ហើយស្ទើរតែមិនជឿ ព្រោះនេះជាសភាពលឿនពេក។

លោកសន វិជ្ជបុត្រ បានបង្ហោះសារថា «លឿនពេកហើយម៉ែ….»។ ម្តាយតារាប្រុសរូបនេះ បានសម្រាកព្យាបាលជំងឺកូវីដ១៩ រយៈពេលត្រឹមតែប៉ុន្មានថ្ងៃទេ ហើយស្រាប់តែធ្វើទុក្ខខ្លាំង រហូតទប់ទល់មិនបាន។ សមាជិកគ្រួសារក៏ដូចជា បងប្អូនទាំងមូលសុទ្ធតែមានការសោកស្តាយ នូវពេលទទួលដំណឹងមួយនេះកើតឡើង។ មិត្តភក្តិ និងសិល្បករស្គាល់លោក សុទ្ធតែសម្តែងនូវភាព អាណិតអាសូរក្នុងពេលជួបបញ្ហាបែបនេះ។

លោកវិជ្ជបុត្រ ជាអតីតតារាចម្រៀងផលិតកម្មអឹម។ លោកចូលចិត្តចុះជួយសកម្មភាពមនុស្សធម៌ និងចែកអំណោយដល់សាលារៀន កន្លែងមណ្ឌលកុមារកំព្រាចាស់ជរា។ សិល្បករជាច្រើនសរសើរលោក ដែលលះបង់លើការងារសង្គម។ សូមចូលរួមរំលែកទុក្ខចំពោះមរណៈភាពម្តាយរបស់លោកផង៕​ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម