Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ពុំដឹងថាមានវិបត្តិអ្វី បានសម្រេចបញ្ចប់ជីវិតខ្លួនឯង មកលោតទឹកលើស្ពានជ្រោយចង្វារ

spot_img

ភ្នំពេញ ÷ បុរសម្នាក់ពុំទាន់ដឹងថាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តគិតខ្លីមកបញ្ចប់ជីវិតខ្លួនឯង ដោយជិះម៉ូតូសណ្តោងរុឺម៉ក មកលោតទឹកលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២៩២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញុ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចផ្នែកចរាចរណ៍ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងឡើយមានប្រជាពលរដ្ឋ បានធ្វើដំណើរតាមដងផ្លូវ លើស្ពានជ្រោយចង្វារ បានឃើញបុរសម្នាក់ បើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងពាក់ផ្លាកលេខសៀមរាប1-E 2599 ធ្វើដំណើរពីរង្វង់មូលគួចការណុង ឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ដល់ចំណុចកើតហេតុ ពាក់កណ្ដាលស្ពាន ក៏បានឈប់រុឺម៉កឡើងលើបង្កាន់ដៃស្ពាន លោតទម្លាក់ខ្លួនចុះទៅក្នុងទឹកលិចបាត់ស្រមោលតែម្ដង បន្សល់ទុកតែម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង នឹងមួកសុវត្ថិភាពមួយ រួមទាំងស្បែកជើងផ្ទាត់មួយគូ បន្ទាប់មកបានប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យទីតាំងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ ក៏បានយករុឺម៉កទៅរក្សាទុកនៅវត្តស្រះចក រង់ចាំក្រុមគ្រួសារទំនាក់ទំនង មកយកទៅវិញ៕​ រក្សាសិទ្ធិដោយ៖សា មេត

spot_img
×