Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករតាមដងផ្លូវ ! សម្លាប់មនុស្ស ៧៨២នាក់ និងរបួស ១៩៤៩នាក់

spot_img

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ CEN នៅល្ងាចថ្ងៃទី១៨ ខែកក្កដា នេះឲ្យដឹងថា រយៈពេល ១៩៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៣៨០លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៨២នាក់ និងរបួសចំនួន ១៩៤៩នាក់ ក្នុងនោះធ្ងន់ចំនួន ១១៤១នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ១១លើក ស្លាប់ ៥នាក់ និងរបួសចំនួន ១៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១០នាក់ និងស្រាលចំនួន ៨នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៩៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១១៨២៩៧គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៧១៩៨គ្រឿង និងរថយន្តចំនួន ៣១០៩៩គ្រឿង ក្នុងនោះរថយន្តតូច ២៤១៣៤គ្រឿង និងធំ ៦៩៦៥គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img