Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកព្រូស បើកទៅបុរះកន្លែងលក់មីឆា រងការខូចខាតសម្ភារលក់ដូស្ទើរទាំងស្រុង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករះ កន្លែងលក់ដូរមីឆា បណ្ដាលឱ្យរងការខូចខាត នៅសម្ភារៈអស់ស្ទើរទាំងស្រុង សំណាងល្អមិនមាននរណាម្នាក់ រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចទល់មុខនឹងផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបងស្រី ជាអ្នកលក់ដូរមីឆាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក toyota prius មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-AQ 0751 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលមកបុករះ សម្ភារលក់ដូរមីឆា និងទូ តុកញ្ចក់ និងសម្ភារផ្សេងៗទៀត រងការខូចខាតស្ទើរទាំងស្រុង ចំណែកតៃកុងរថយន្តបង្ក ឃាត់បានឲ្យនៅរង់ចាំដោះស្រាយ ជាមួយអ្នករងគ្រោះ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយភាគីខាងរថយន្តបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមទទួលកំហុស ព្រមសងជាសំណងថ្លៃការខូចខាត នៃសម្ភារទាំងអស់ បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត

×