Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសកើន ដល់ចំនួនជាង ៥លាន ៩១ម៉ឺននាក់ ខណៈអ្នកស្លាប់កើនដល់ ១,១០៦នាក់

spot_img

ភ្នំពេញ ៖ បើតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,៩១២,៥៤៥នាក់ ស្មើនឹង៥៩.១៣% ក្នុងទិសដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងហោចណាស់ ១០លាននាក់។

សូមបញ្ជាក់ថា គិតក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញបានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៨៤៥នាក់ ខណៈអ្នកជំងឺចំនួន ៩៧៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ, ហើយបើសរុបនៅទូទាំងប្រទេសវិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៧,១៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៨,៩៣០នាក់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនដល់ចំនួន ១,១០៦នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×