ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិវិថីសូត្រស៉ីអាន លើកទី៤ ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងស៉ីអាន ខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ÷

- រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងទេសចរណ៍រៀបចំធ្វើជាម្ចាស់ផ្ទះ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២» នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ាននេះ នឹងធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនារួមគ្នា» ក្នុងគោលបំណងដើម្បីស្តារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។
ជាមួយគ្នានេះដែរ អាស៊ាន ក៏បានចាប់យកជាផ្ទាំងស៊ីប ចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា និងថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្រោមសន្តិភាព» ធ្វើជាព្រឹត្តិការណ៍ដ៏ធំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







