Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកលេងស្រុកកំណើត ខាងប្រពន្ធម្ដង បាញ់ផ្អើលអ្នកភូមិម្ដងមើល ម៉េចដែរ ? ពាក់ស័ក្តិ៣ស្មោះ !

ខេត្តព្រៃវែង ៖ មន្ត្រីយោធាពាក់សក្កិ៣ម្នាក់ រួមនឹងបុរស ៣នាក់ផ្សេងទៀត ឈរក្បែរគ្នា ក្នុងស្ថានភាពផឹកស៊ីស្រវឹងជោកជាំ ក៏ទាញកាំភ្លើងបាញ់បង្អួតអ្នកភូមិប្រមាណ ២០គ្រាប់ ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលគេនិយាយថា លោកស័ក្ដិ៣នេះ មកលេងស្រុកកំណើតខាងអតីតប្រពន្ធរបស់ខ្លួន បាញ់ផ្អើលហ្មង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមេទឹកអូរាំង ក្នុងភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់បោះសេរីនេះ មានឈ្មោះ តាន់ ជីវ័ន្ត ភេទប្រុស អាយុប្រហែល ៥២ឆ្នាំ រស់នៅឯភ្នំពេញ ដោយជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ(ភ្នំពេញ) 2L -8960។ មុនដំបូង គេឃើញឈ្មោះ តាន់ ជីវ័ន្ត និងមានបុរស៣នាក់ទៀត ឈរក្បែរគ្នា រំពេចនោះ ស្រាប់តែឈ្មោះ ជីវ័ន្ត ដកកាំភ្លើងខ្លីពីចង្កេះបាញ់រះពីក្រោមឡើងលើ បង្កការភ័យខ្លាចដល់អ្នកភូមិតែម្ដង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×