ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នីឡា នៅតែមិនច្បាស់ រឿងរៀបការ ខណៈឪពុកលែងហ៊ាននិយាយ

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ នីឡា នៅតែជាប់ឈ្មោះ មានគូដណ្តឹងយូរឆ្នាំមកហើយ ដោយបានបង្ហាញសាច់ញាតិដឹងឭ។ អ្នកទាំង២នៅតែមានការយល់ចិត្តគ្នា ហើយអ្វីដែលគេនៅរង់ចាំមើលពេលណា ដល់ពាលាជ័យចូលរោងការ។ អ្វីដែលគេបានឃើញ សូម្បីតែឪពុករបស់នីឡាក៏មិនហ៊ានកំណត់ យកខែណាឆ្នាំណារៀបការ។

នីឡា នៅតែបន្តភាពល្អូកល្អិន ជាមួយគូដណ្តឹង ដោយយល់ចិត្តគ្នាច្រើន ហើយក៍ធ្វើឲ្យមហាជន យល់ថាពួកគេពិតជាស័ក្តិសមហើយជាគូស្នេហ៍ វ័យក្មេងយ៉ាងសមគ្នា។ អ្វីដែលគេសម្គាល់ឃើញ អ្នកទាំង២ មិនទាន់រៀបការ មិនមែន មកពីមិនមានពេលនោះទេ។ ប៉ុន្តែសភាពកូវីដកំពុង បុកផ្ទុះទើបចេះតែពន្យារពេល ខណៈមិនអាចឲ្យ មានការជួបជុំគ្នាច្រើន។
នីឡានិងឪពុកម្តាយ ចង់ឲ្យមានការចូលរួមពីភ្ញៀវច្រើនគ្នាដឹងឭ តែបរិបទកូវីដ គឺមិនអាចទើបសម្រេចយក តាមដំណើរសិនសំខាន់ឲ្យតែចេះស្រឡាញ់គ្នា។

លោកសុវណ្ណ ឬទ្ធី ជាឪពុករបស់តារាកំប្លែងរូបស្រស់វ៉ាន់ នីឡា កន្លងទៅថា ដោយសារតែកូវីដនៅតែផ្ទុះ បែបនេះលោកមិនអាចនិយាយ រឿងរៀបការរបស់កូនស្រីថា នឹងអាចធ្វើបាននៅពេលណាឡើយ ព្រោះទាល់តែរងចាំពេលវេលាមួយ អំណោយផលទើបអាចរៀបចំទៅរួច។ ទោះជាយ៉ាងណាលោកសុវណ្ណ ឬទ្ធី ថាការលើកពេលរៀបការកូននោះ មិនមែនតែរូបលោកម្នាក់នោះទេ ប៉ុន្ដែគឺប្រជាជនមួយប្រទេស ទៅហើយព្រោះបើកូវីដ នៅតែមិនស្ងាត់ មិនអាចឲ្យកូនចៅរៀបការបាននាពេលនេះទេ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម