ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយទៀតហើយ អ្នកនិពន្ធTho meet ដាក់១បទរសជាតិថ្មី ឲ្យខេមរៈ សិរីមន្តច្រៀង

ភ្នំពេញ ៖ មហាជន សុទ្ធតែបានដឹងហើយថា លោកTho meet អ្នកនិពន្ធរបស់ផលិតកម្មហង្សមាស បានប្រើសមត្ថភាព និងទេពកោសល្យខ្លួន និពន្ធបទចម្រៀង បានជាច្រើនបង្ហាញអ្នកគាំទ្រ។ បាននិពន្ធឲ្យ តារាហង្សមាសច្រៀងជាច្រើនរូបរួចហើយ ពេលនេះអ្នកនិពន្ធ ដែលចេះយល់ន័យចម្រៀង ស្រាប់តែបោះជំហ៊ាននិពន្ឋបទចម្រៀងមួយបទយ៉ាងល្អដាក់ឲ្យ តារាលំដាប់លោកខេមរៈ សិរីមន្តច្រៀង ក្រោមចំណងជើងថា«នឹកបងខ្លះទេ»។

លោក Tho meet កាលពីសប្តាហ៍មុនបានចេញបទមួយថ្មីដែរឈ្មោះ«ហីៗ»។ មានបទចម្រៀងច្រើនមកហើយដែល រំលេចដោយ ស្នាដៃលោកបានចារបទនៅក្នុងផលិតកម្មហង្សមាស។ តាំងពីថ្នាក់ដឹកនាំហង្សមាសផ្តល់ឱកាស ឲ្យលោកបាននិពន្ធជូនមក ឃើញថា រូបលោកបានតាំងចិត្តបំពេញតួនាទីយ៉ាងល្អគួរឲ្យកត់សម្គាល់។ ដោយឡបទចម្រៀងថ្មីដែលផុសឡើង ក្រោមទឹកដមសំឡេង កំពូលតារាចម្រៀង សិរីមន្តជា បទមនោសញ្ចេតនាកាយវិការ ស្រទន់និង ទន់ភ្លន់ កម្រប្រទះសម្រាប់ តារាចម្រៀងមក ពីខេត្តកំពង់ចាម។ បន្ថែមពីលើនេះបទ ចម្រៀងមានទាំង ការច្រៀងជាភាសា ថៃ ថែមទៀត ដែលជាបទ ពិសោធន៍ដំបូងរបស់ សិរីមន្ត។

លោកTho meet បានលើកបញ្ជាក់ថា បទខាងលើនេះ បានទាញយកចំណាប់អារម្មណ៍ពីមិត្តអ្នកស្តាប់ក្រោយពេលផុស បានប៉ុន្មានថ្ងៃ។ នេះជាទឹកចិត្តមួយដែលលោកបានកសាងបន្ថែម ហើយក៍ជារសជាតិថ្មីមួយទៀតដែល ខិតខំសម្រិតសម្រាំងឡើង ដើម្បីឲ្យសម តារាលំដាប់ច្រៀង។ បើទោះយើងមានបទល្អៗកន្លងមក តែក៏មិនភ្លេចការបន្តភាពតែងនិពន្ធឲ្យល្អ ដូចៗគ្នា៕ រក្សាសិទ្ធិដោយ៖សំណាងSV
តោះចង់ដឹងថាចម្រៀងនេះច្រៀងដោយ ខេមរៈ សិរីមន្តពិរោះយ៉ាងណារីករាយកម្សាន្តដូចតទៅ ៖

ចូលមើលព័ត៌មានថ្មីៗបន្ថែម