Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ៣ គ្រឿង បុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត នៅផ្លូវចោមចៅ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសណ្ដោងរ៉ឺម៉កដឹកកុងតឺន័រ បុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរថយន្ត ៣គ្រឿង រងការខូចខាត សំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០ទីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចមុខផែស្ងួតសូងួន តាមបណ្ដោយផ្លូវចោមចៅ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកបើកបររថយន្តកុងតឺន័រ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ford ranger មួយគ្រឿង ពណ៌ត្រីអុី ពាក់ផ្លាកលេខខេមរភូមិន្ទ 02-2-84 13 បើកបរដោយបុរសម្នាក់ កំពុងបើកបត់ឆ្លងផ្លូវ ហើយរថយន្តហាយឡិនឌ័រមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AA-3931 បើកបរដោយបុរសម្នាក់ រួមដំណើជាមួយស្រ្តីម្នាក់ បានជាន់ហ្រ្វាំងឈប់ ហើយរូបគាត់បើករថយន្តម៉ាក NISSAN ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ 3C-6315 សណ្ដោងរ៉ឺម៉កដឹកទូកុងតឺន័រ បើកមកពីក្រោយធ្វើដំណើរស្របគ្នា បានជាន់មិនសុ ីជ្រុលបុករថយន្តហាយឡែនឌ័រ ពីក្រោយរងការខូចខាតយ៉ាងដំណំ ហើយរថយន្តហាយឡែនឌ័រ ជ្រុលទៅបុកបន្តរថយន្តហ្វ័តរ៉េនជ័រ បណ្ដាលឲ្យខូចខាតផ្នែកខាងក្រោយ តែមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ជួយសម្រួលចរាចរ និងធ្វើការគូសវាស់ បាញ់ថ្នាំយករថយន្តទាំង ៣គ្រឿង អែបខាងបញ្ជៀសការកកស្ទះចរាចរណ៍ និងទុកពេលឲ្យតំណាងរថយន្តកុងតឺន័រ ចុះមកដោះស្រាយជាមួយនឹងភាគីខាងរថយន្តទាំង២គ្រឿង នៅនឹងកន្លែងកើតហេតុមួយជំហ៊ានសិន បើដោះស្រាយមិនត្រូវ សមត្ថកិច្ចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយបន្តទៀត៕ រក្សាសិទ្ធិដោយ៖សួងសាម

×