Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុឹម សូលិកា ភ័យខ្លួនខ្លាចឆ្លងកូវីដ ពីក្រុមការងារម្នាក់

spot_img

ភ្នំពេញ ៖ អ្នកនាង សុឹម សុីលិកា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចឆ្លងជំងឺកូវីដ១៩ពីកហរុមកាតងារម្នាក់ ក្រោយបានធ្វើការងារនៅស្ទីឌីយោលថតរួមគ្នា។

អ្នកនាង សុឹម សូលិកា បានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំតែងតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមបីការពារ បីកុំ តាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នាងថា ខ្ញុំពិតជាមិនចង់រុកច្រមុះបែបនេះទេ ខ្ញុំខ្លាចណាស់ ខ្លាចឆ្លងCOVID-19 ខ្លាចបន្តការចម្លងដល់គ្រួសាររបស់ខ្ញុំ ជាពិសេសម្ដាយវ័យចាស់នៅផ្ទះដែលមានជំងឺស្រាប់ផង ខ្ញុំរឹតតែមិនចង់ផ្ដល់បន្ទុកលំបាកបន្ថែមដល់ថ្នាក់ដឹកនាំប្រទេសនោះទេ ។

នាងបញ្ជាក់ថា ខ្ញុំបានធ្វើការនៅក្នុងបន្ទប់ស្ទូឌីយោម៉ាសុីនត្រជាក់បិទជិតជាច្រើនម៉ោង អ្វីដែលសំខាន់ ហើយខ្ញុំបារម្មណ៍ខ្លាចបំផុតនោះ​ គឺភ្ញៀវដែលមកចូលរួមទាំងអស់ ត្រូវបានអ្នកផលិតកម្មវិធីមិនឲ្យពួកគេពាក់ម៉ាស់នោះទេ តើអ្នកណាអាចទទួលខុសត្រូវចំពោះរឿងនេះ ??? តើការដកដង្ហើមនៅក្នុងបន្ទប់ស្ទូឌីយោរយ:ពេលច្រើនម៉ោង ហើយមានមនុស្សច្រើនមកពីគ្រប់ទិសទីបែបនេះ ហេតុអីក៏អស់លោកអ្នកនៅតែបំពានហ៊ានតតាំងជាមួយមេរោគCOVID-19 បែបនេះ ??? ។

នាងបន្ថែមថា ខ្ញុំនិងក្រុមការងារមួយចំនួនភ័យខ្លាចណាស់ ពេលជួបមនុស្សដែលមិនពាក់ម៉ាស់ មកឈរនិយាយនៅក្បែរ តែគ្មានជម្រើសទេ ។

បើតាមអ្នកនាង សុឹម សូលិកា ជាការពិតណាស់មួយថ្ងៃកន្លង មនុស្សដែលបានរួមការងារនៅក្នុងបន្ទប់ស្ទូឌីយោនោះមានវិជ្ជមានកូវីដ-១៩ ហើយបានរកឃើញជាបន្តបន្ទាប់ បើសិនជាខ្ញុំបានដឹងមុនខ្ញុំប្រាកដជាមិនហ៊ានទៅធ្វើការទេ តែពួកយើងសុទ្ធតែមិនដឹងដូចគ្នា សូម្បីតែអ្នកដែលបានរកឃើញថាមានផ្ទុកមេរោគក៏គាត់ស្មានមិនដល់ថាគាត់មានឆ្លងមេរោគនោះឡើយ។ ដូច្នេះនាងខ្ញុំសូមជម្រាបដំណឹងនេះទៅដល់មិត្តសិល្បៈករទាំងអស់ ដែលមកច្រៀងនៅក្នុងកម្មវិធីកាលពីថ្ងៃ ១៣/១៤ កក្ដដា ២០២១ កន្លងទៅ មេត្តាជ្រាបជាដំណឹងផង៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×